រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ

រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង (Pyongyang) គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា  បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​ទៅ​នេះ។ កម្ពុជា ចាត់​ទុក​ទង្វើ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ថា​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ និង​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។