លោក ទៀ សុខា ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា នៅឃុំឬស្សីជ្រុំ

កោះកុង៖ ប្រធានគណៈកម្មាធិការ ថ្នាក់កណ្តាលគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុកថ្មបាំង លោក ទៀ សុខា រួមនិងសមាជិក គណបក្សប្រជាជនកម្ពុជា ស្រុកថ្មបាំង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នេះបានអញ្ជើញចូលរួម រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងពិធីរំលឹកខួប លើកទី៣៧ នៃថ្ងៃជ័យជំនះ ៧មករា ដែលប្រារព្ឋ នៅឃុំឬស្សីជ្រុំ ក្នុងស្រុកថ្មបាំងនេះ  ប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំឬស្សីជ្រុំ  បានថ្លែងថា នេះជាការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹក ដល់ប្រជាពលរដ្ឋជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ ចងចាំជានិច្ច និងដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពី ដំណាក់កាល សង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារមិនឲ្យមាន របបនេះវិលមកជាលើកទី២។

ក្នុងពិធីនេះផងដែរ លោក ទៀ សុខា ប្រធានគណៈកម្មាធិកា រថ្នាក់កណ្តាលគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុកថ្មបាំង ក៏បានរំលឹកឡើងវិញពី សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។

លោក ទៀ សុខា បានបញ្ជាក់ទៀតថា "រហូតដល់ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជន កម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ ថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋ កម្ពុជាមិនអាចបំភ្លេចបាន ដោយសារមានថ្ងៃរំដោះ ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមានសេរីភាព រហូតមកដល់បច្ចុប្បន្ននេះ។

ចំពោះ លោក ទៀ សុខា ផ្ទាល់ ក៏ដូចជាមន្រ្តីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បានចាត់ទុកថា ស្មារតី៧មករា គឺជាស្មារតីអមត ស្ថិតនៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជា ជាប់ជានិច្ច ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវាសម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា បានឈប់សម្រាកមួយថ្ងៃ។  ជាមួយគ្នានោះ លោក ទៀ សុខា និងប្រជាពលរដ្ឋ ទាំងអស់ ក្នុងឃុំឬស្សីជ្រុំ  បានប្រកាសប្តេជ្ញា បន្តគាំទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអណត្តិក្រោយៗទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិ ក្រោមមាគ៌ាដ៏ភ្លឺស្វាង។

ប្រធានគណៈកម្មាធិការ ថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុកថ្មបាំងរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ជនទាំង ឡាយណាដែល ដែលមិនទទួលស្គាល់ ថ្ងៃ៧មករានោះ គឺជាជនឆបោក និងក្បត់ខ្លួនឯង ហើយមិនទទួលស្គាល់ សច្ចះធម៌ប្រវត្តិសាស្ត្រ។ ផ្ទុយទៅវិញ សម្រាប់លោកផ្ទាល់ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំ បានចាត់ទុកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិ កម្ពុជាដ៏កំសត់ឲ្យរស់ឡើងវិញ អ្វីៗគ្រប់យ៉ាងចាប់ផ្តើម ពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហម បានកំទេចគ្មានសល់នូវអ្វីដែល ជាសមិទ្ធផលពីសង្គមចាស់។ ការស្ដារប្រទេស ត្រូវចាប់ផ្តើមចេញពី ចំនុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា មានអគារខ្ពស់ ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមាន សិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផល ពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃអនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍ រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍ នៅក្នុងពិភពលោក៕