SAMBA សាខាទី២ នៅទួលគោក បើកសម្ពោធហើយ ជាមួយរសជាតិ គុណភាព និងរចនា យ៉ាងល្អឥតខ្ចោះ

ភ្នំពេញ៖ ភាពអស្ចារ្យ នៃភោជនីយដ្ឋាន សាមបា (SAMBA) ដែលមានការរចនាបទយ៉ាងល្អប្រណីត គុណភាពខ្ពស់ រសជាតិឈ្ងុញឆ្ងាញ់ ប្លែកពិសេស គ្រប់រសជាតិ ដែលនាំចូលពីក្រៅប្រទេស និងក្នុងស្រុក មានអនាម័យខ្ពស់ ពោរពេញទៅដោយភាពទាន់សម័យ ទំនើបយ៉ាងល្អឥតខ្ចោះ បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០១៦នេះ ។

ព្រឹត្ដិការណ៍ នៃការបើកសម្ពោធហាង SAMBA មួយនេះ មានការអញ្ជើញចូលយ៉ាងច្រើនកុះករ គ្រប់លំដាប់ថ្នាក់ ល្បីៗនៅកម្ពុជា ក្នុងនោះក៏មាន អគ្គនាយក Worldbridge Land លោក ឧញ៉ា សៀ ឬទ្ធី ផងដែរ។

លោក ឧញ៉ា សៀ ឫទ្ធី បានថ្លែងថា ចំពោះការវិនិយោគផ្នែក ភោជនីយដ្ឋាននេះ គឺល្អណាស់ព្រោះ ស្របពេលដែលប្រទេសជាតិ កំពុងតែអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស មានស្ថិរភាព ហើយប្រជាជាជន ក៏មានភាពសម្បូរសប្បាយផងដែរនោះ ដូច្នេះតម្រូវក្នុងការហូបចុក និងភាពស៊ីវីល័យបែបទំនើប ជាមួយរសជាតិឆ្ងាញ់ ប្លែក ពិសេស តម្លៃសមរម្យ គឺជាភាពចាំបាច់បំផុត ដែលមនុស្សគ្រប់គ្នាចង់បាន។

លោកបន្ដថា អ្វីដែលពិសេសជាងនេះ គឺនៅ SAMBA មានប្រភេទសាច់១៥ប្រភេទ ដែលនាំចូលប្រទេសអូស្ដ្រាលី អាមេរិក និងប្រទេសផ្សេងទៀត ដែលយកមកច្នៃប្រឌិតមុខម្ហូប កាន់តែមានរសជាតិឈ្ងុញឆ្ងាញ់ ជាមួយនឹងចុងភៅពិសេសពីប្រទេសប្រេស៊ីល និងបណ្ដាប្រទេសមួយចំនួន រួមទាំងប្រភេទស្រាគ្រប់រសជាតិធ្វើឲ្យរសជាតិ កាន់តែឆ្ងាញ់ទ្វេដង និងមានបន្លែស្រស់ សាច់ស្រស់ផងដែរ។

លោកថ្លែងថា « សាខាទី២នេះ លោកជឿជាក់ថា អតិថិជននឹងបន្ដគាំទ្រហាង ទ្វេដង ដែលទីតាំងស្ថិតនៅ ខណ្ឌទួលគោក  ព្រោះនេះជាតំបន់កណ្ដាលទីក្រុង របស់រាជធានីភ្នំពេញ ហើយលោក បើកស្វាគមន៍អតិថិជនជានិច្ច ហើយអាចរៀបចំកម្មវិធីផ្សេងៗនៅទីនេះបាន ជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ដ បុគ្គលិករួសរាយរាក់ទាក់ផងដែរ។

សូមបញ្ជាក់ថា សាខាទី១ របស់ភោជនីយដ្ឋាន SAMBA នៅក្បែរវិមានឯករាជ្យ ដែលបានបើកដំណើរការ ជាច្រើនឆ្នាំមកហើយ ដែលប្រកបដោយភាពជោគជ័យ និងគាំទ្រខ្ពស់ពីអតិថិជនជាតិនិងអន្ដរជាតិ៕