សម្តេចតេជោក្រើន ពលរដ្ឋពេលទិញរថយន្ត ឬម៉ូតូថ្មី ត្រូវបញ្ជាក់ពីអ្នកលក់ ឲ្យច្បាស់លាស់

ភ្នំពេញ ៖ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសក្រើនរំលឹក ឲ្យប្រជាពលរដ្ឋដែលត្រូវទិញរថយន្ត ឬម៉ូតូថ្មី ត្រូវធ្វើយ៉ាងណាបញ្ជាក់ឲ្យ ច្បាស់ពីអ្នក លក់ឲ្យបានត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងខបមិន (Comment) ជាច្រើននៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា “ខ្ញុំបានពិភាក្សាជាមួយសម្តេច ស ខេង ដែលដឹកនាំកិច្ចការនេះ ដែលផ្តល់នូវការយោគយល់ ទទួលស្គាល់ការកាន់កាប់ជាក់ស្តែង ដោយមិនចាំបាច់ឲ្យមានការបញ្ជាក់ ពីម្ចាស់មុននោះទេ ។ ក្នុងករណី រថយន្ត ឬម៉ូតូមិនទាន់បង់ពន្ធត្រូវបង់ពន្ធតាមច្បាប់ ។ នៅពេលខាងមុខពេលទិញ រថយន្តឬម៉ូតូត្រូវមានការបញ្ជាក់ត្រឹម ត្រូវពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា ។ គណៈកម្មាធិការសុវត្ថិភាពចរាចរផ្លូវគោក និងចេញការណែនាំ ជាក់ស្តែង”៕