PSE អំពាវនាវឲ្យ អ្នកចូលចិត្ត ជិះកង់ ចូលរួមកម្មវិធី “ជិះកង់ទៅសាលា” ដើម្បីប្រមូលថវិការ ជួយដល់កុមារ ក្រីក្រកម្ពុជា

ភ្នំពេញ៖ ដោយមានការ សហការជាដៃគូរ រវាងក្រុមហ៊ុនសែលកាត និង អង្គការដើម្បីភាព ញញឹមនៃកុមារ នៅល្ងាចថ្ងៃទី៨ ខែមករានេះ បានរៀបចំកម្មវិធី “ជិះកង់ទៅសាលា” ជាថ្មីទៀតដើម្បី រៃអង្គាសថវិកា ជួយដល់កុមារក្រីក្រកម្ពុជា ឲ្យទទួលបានការអប់រំ ដ៏ប្រសើតាមរយៈ ការផ្តល់មធ្យោបាយធ្វើដំណើរ។ កម្មវិធី Ride2school  ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ជាព្រឹត្តិការណ៍ ប្រណាំងកង់រយៈពេល មួយថ្ងៃ ចាប់ពីភ្នំពេញ ទៅកំពត ក្នុងចំងាយ ១២០គីឡូម៉ែត្រ។

លោក ពិន សារពេជ្ញ  នាយកកម្មវិធី PSE បានមានប្រសាសន៍ថា “កម្មវិធី”ជិះកង់ទៅសាលា” ដោយមានការរៀបចំអង្គការ និងក្រុមហ៊ុន ដើម្បីប្រមូលថវិការ អ្នកចូលរួមជិះកង់ ទំាងអស់ដើម្បីធ្វើការប្រកួត  ការជិះកង់រយៈពេលមួយថ្ងៃពី ភ្នំពេញទៅខេត្តកំពត ដើម្បីរៃអង្គាសថវិការ ក្នុងន័យផ្តល់ការគំាទ្រ ដល់កុមារក្រីក្រ ឲ្យទទួលបាននូវការអប់រំ បានល្អប្រសើ និង តាមរយៈផ្តល់មធ្យោបាយ ធ្វើដំណើរ។

លោក បានបន្តថា អ្នកចូលរួមទំាងអស់ ត្រូវមានអាយុ លើសពី៤៥ឆ្នាំ អាចជ្រើសយក “ក្រុមVIP” ខណៈដែលអ្នកជិះកង់អាជីព អាចជ្រើសយក “ក្រុមខ្លារខិន” ហើយអ្នកជំនាញជិះកង់ មធ្យមអាចជ្រើសយក “ក្រុមទន្សាយ”។ ក្រៅពីក្រុមខ្លំាងៗ ទំាងបីខាង យើងក៏មាន “ក្រុមនារីក្លាហាន” សម្រាប់នារី របស់យើងផងដែរ។

លោកផុន ណាវុឌ្ឍ ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនសែលកាត មានប្រសាសន៍ ឲ្យដឹងថា “Ride 2 school មិនត្រឹមត្រូវតែធានាថា ផ្ដល់នូវភាពរីករាយ និង រំភើប ប៉ុន្តែក៏ធ្វើឲ្យអ្នកពេញចិត្ត  ដោយសារបានចូលរួមសកម្មភាពធ្វើអំពើល្អ”។

លោកក៏បានបន្ថែមទៀតថា “កម្មវិធីជិះកង់ទៅសាលា មិនត្រឹមតែធ្វើអោយ អ្នកចូលរួមមានភាព សប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏ចូលរួមចំណែក យ៉ាងសំខាន់ដល់ការអភិវឌ្ឍ សហគមន៍យើងផងដែរ។ យើងសង្ឃឹមថា នឹងមានអ្នកចូលរួមច្រើន ក្នុងកម្មវិធីនេះ ដើម្បីផ្ដល់ឲ្យកុមារក្រីក្រ នូវលទ្ធភាពពេញលេញ ក្នុងការសិក្សា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងអនាគតរបស់ពួកគេ”។

ជាពិសេសនឹងអាច ឪកាសបានសិក្សា កាន់តែប្រសើរជាងមុន ដើម្បីកែប្រែជីវិត និងអនាគតរបស់ ខ្លួនឲ្យមានភាពភ្លឺស្វាង”។

លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមចេញដំណើរ នៅវេលាម៉ោង៦ព្រឹក នៅការិយាល័យកណ្ដាល សែលកាត ស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះសីហនុ៕

PSE អំពាវនាវឲ្យ អ្នកចូលចិត្ត ជិះកង់ ចូលរួមកម្មវិធី “ជិះកង់ទៅសាលា” ដើម្បីប្រមូលថវិការ ជួយដល់កុមារ ក្រីក្រកម្ពុជា

PSE អំពាវនាវឲ្យ អ្នកចូលចិត្ត ជិះកង់ ចូលរួមកម្មវិធី “ជិះកង់ទៅសាលា” ដើម្បីប្រមូលថវិការ ជួយដល់កុមារ ក្រីក្រកម្ពុជា

PSE អំពាវនាវឲ្យ អ្នកចូលចិត្ត ជិះកង់ ចូលរួមកម្មវិធី “ជិះកង់ទៅសាលា” ដើម្បីប្រមូលថវិការ ជួយដល់កុមារ ក្រីក្រកម្ពុជា