ទេព បូ​ព្រឹក្ស ប្រតិកម្ម​នឹង​អ្នក​រិះគន់​ដែលថា​នាង​លើកជើង​ខ្ពស់​ចេញ​…

​ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​វ័យក្មេង​ជ្រកកោន​ក្រោម​ទ្រនំ​ផលិតកម្ម​រស្មី​ហង្ស​មាស ទេព បូ​ព្រឹក្ស ត្រូវបាន​ជន​មិន​ស្គាល់មុខ​ម្នាក់​រិះគន់ថា​នាង​ប្រើ​ឥរិយាបថ​មិន​ស័ក្តិ​សមជា​នារី​ខ្មែរ ដោយបាន​ប្រើពាក្យ​អសុរោះ​មិន​សមរម្យ​ទៅលើ​នាង​យ៉ាង​កប់ៗ​មាត់ ។​

ទេព បូ​ព្រឹក្ស ប្រតិកម្ម​នឹង​អ្នក​រិះគន់​ដែលថា​នាង​លើកជើង​ខ្ពស់​ចេញ​…

​បើកឆាក​ឆ្នាំ​ថ្មី​មិនទាន់បាន​ប៉ុន្មាន​ផង ទេព បូ​ព្រឹក្ស ត្រូវបាន​ជន​មិន​ស្គាល់មុខ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ប្រើ​ឈ្មោះ Trolls Tep Boprek ស្វាគមន៍​នាង​យ៉ាង​ចាស់ដៃ ដោយ​ពាក្យ​គ្រោតគ្រាត​ថា​«​លើកជើង​ខ្ពស់​ពេក​តិច​…» ដែល​នេះ​ជា​ពាក្យសម្តី​មួយ​ធ្វើឱ្យ​នាងរង​ភាពអាម៉ាស់​ជាខ្លាំង ។ ការរិះគន់​ដែល​មិនអាច​ទទួលយកបាន​នេះដែរ គឺ​កើតឡើង​ក្រោយ​ពេលដែល​តារាចម្រៀង​ស្រី​រូបនេះ​បង្ហោះ​រូបថត​កម្តៅ​សាច់ដុំ​មួយ​សន្លឹក​មុនពេល​ឡើង​ឆាក​ច្រៀង ដោយ​រូបថត​នោះ​នាង​បានបង្ហាញ​កាយវិការ​លើក​ពត់​ជើង​ឡើងលើ​ខ្ពស់​ហួស​ផុត​ក្បាល ។

ទេព បូ​ព្រឹក្ស ប្រតិកម្ម​នឹង​អ្នក​រិះគន់​ដែលថា​នាង​លើកជើង​ខ្ពស់​ចេញ​…

​ឆ្លើយតប​នឹង​ការរិះគន់​ដោយ​ពាក្យ​មិន​សមរម្យ​នេះដែរ តារាចម្រៀង​សម្បូរ​ក្បាច់​រាំ ទេព បូ​ព្រឹក្ស បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដែរ​ទៅ​ជន​ម្នាក់​នោះ​ដោយ​មិន​សំចៃមាត់​ដែរ​ថា​«​មុននឹង​បង​និយាយថា​ខ្ញុំ​មិន​សមជា​នារី​ខ្មែរ សូមមេត្តា​រៀន​ប្រើ​សម្តី​ឱ្យបាន​សមរម្យ​ផង​បើសិន​បង​ចង់​លើ​កត​ម្លែ​ស្រី​ខ្មែរ ហើយ​បើ​គ្រាន់តែ​នាង​ខ្ញុំ​លើកជើង​បែបនេះ​បង​ថា​មិន​សមជា​នារី​ខ្មែរ ចុះ​បង​ស្រី្តៗ​ដែល​គាត់​ហាត់​យោ​ហ្គា លែង​សៀក គាត់​ហាត់​ហើយ​លើកជើង​ខ្ពស់ៗ ហើយ​សាហាវ​ជាង​នាង​ខ្ញុំ​ផង សូម​រៀន​បើក​ចិត្ត មើល​អី្វៗ​ថ្មី​ជុំវិញ​សកលលោក​ផង​បង ហើយ​បង​មិន​មើល​ខ្ញុំ​ក៏បាន បើ​បង​មិន​ពេញចិត្ត រាល់​ការសម្តែង បងអាច Chat or Comment ប្រាប់​បាន តែ​សូម​ប្រើស​ម្តី​ឱ្យ​សមរម្យ​ជាង​នេះ​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា តែ​ពិបាក​ដែរ​មនុស្ស​ម្នាក់​មិនអាច​តម្រូវ​ចិត្ត​មនុស្ស​គ្រប់គ្នា​ទេ​… ហើយ​អរគុណ​ដែល​បាន Troll ខ្ញុំ !! ហើយ​តែ​សូមមេត្តា​កុំ​យក​រូប​តារា​ផ្សេង មក​បង្កើត​បញ្ហា​ឱ្យ​ខ្ញុំ និង បងៗ​តារា​ដទៃ​មិនត្រូវ​គ្នា ម៉ាក់​ដឹង ម៉ា​ក់វៃ ហាហា ខូច​ណាស់​បង Troll ..!!» ។​

ទេព បូ​ព្រឹក្ស ប្រតិកម្ម​នឹង​អ្នក​រិះគន់​ដែលថា​នាង​លើកជើង​ខ្ពស់​ចេញ​…

​គួរកត់សម្គាល់​ដែរ​ថា ក្រោយពេល ទេព បូ​ព្រឹក្ស បញ្ចេញ​ទស្សនៈ​លើ​រឿង​រិះគន់​មិន​សម​ទំនង​នេះដែរ មាន​មហាជន​ជាច្រើន​បាន​ចូលរួម​ជា​មតិយោបល់​ដោយ​ត្រង់ៗ​ថា នេះ​ជាការ​រិះគន់​ដែល​មិន​សមរម្យ​សោះឡើយ ៕ សាកល​