ធ្លាប់​ឆ្ងល់​អត់ ហេតុអ្វី​គេ​ពាក់​ចិញ្ចៀន​រៀបការ​​លើ​ដៃ​នាង​ខាង​ឆ្វេង?

ធ្លាប់​ឆ្ងល់​អត់ ហេតុអ្វី​គេ​ពាក់​ចិញ្ចៀន​រៀបការ​​លើ​ដៃ​នាង​ខាង​ឆ្វេង?

មនុស្ស​ជា​ច្រើន​ ​តែង​តែ​ពាក់​ចិញ្ចៀន​រៀបការ​នៅ​ម្រាម​ដៃ​​ទី​៤ ឬ​ម្រាម​ដៃ​នាង​​លើ​ដៃ​ឆ្វេង ប៉ុន្តែ​តើ​​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​គេ​ពេញ​និយម​ពាក់​​លើ​ម្រាម​ដៃ​នាង​ខាង​ឆ្វេង​​នេះ?

 

ធ្លាប់​ឆ្ងល់​អត់ ហេតុអ្វី​គេ​ពាក់​ចិញ្ចៀន​រៀបការ​​លើ​ដៃ​នាង​ខាង​ឆ្វេង?

 

​​បើ​តាម​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​យល់​ថា សរសៃឈាម​បាន​រត់​ពី​ម្រាម​ដៃ​នាង​ខាង​ឆ្វេង​ ទៅ​កាន់​បេះដូង​ ​នៅ​ផ្នែក​ខាង​ឆ្វេង​ខ្លួន​របស់​​យើង ដែល​​ធ្វើ​ឲ្យ​​មាន​ជំនឿ​ថា​ វា​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​​យ៉ាង​ជិត​ស្និទ្ធ។ ដូច្នេះ​ហើយ ទើប​ក្លាយ​ជា​ប្រពៃណី​តៗ​គ្នា​ ពាក់​ចិញ្ចៀន​លើ​ម្រាម​មួយ​នេះ។

 

រីឯ​ជំនឿ​របស់​ប្រជាជន​ចិន​​ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ដោយ​ពួកគេ​ជឿ​ថា​ ម្រាម​ដៃ​នីមួយៗ តំណាង​ឲ្យ​ទំនាក់ទំនង​ខុសៗ​គ្នា៖

 

– ម្រាម​ដៃ​មេ៖ តំណាង​ឲ្យ​ឪពុក​ម្តាយ
– ម្រាម​ដៃ​ចង្អុល៖ តំណាង​ឲ្យ​បងប្អូន

– ម្រាម​ដៃ​កណ្ដាល៖ តំណាង​ឲ្យ​ខ្លួន​ឯង
– ​ម្រាម​ដៃ​ទី​៤ (នាង)៖ តំណាង​គូ​ស្នេហ៍
– ម្រាម​ដៃ​កូន៖ តំណាង​កូនៗ​

 

​យ៉ាង​ណា ​នេះ​មិន​មែន​មាន​ន័យ​ថា ​ប្រទេស​ទាំង​អស់​​លើ​​លោក​ សុទ្ធតែ​ពាក់​ចិញ្ចៀន​រៀបការ​នៅ​លើ​ដៃ​ឆ្វេង​ម្រាម​ដៃ​នាង​ទេ។ បើ​តាម​ Weddiing Datails បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ប្រទេស​មួយ​ចំនួន​ដូច​ជា ន័រវែស រុស្សី ក្រិក អ៊ុយក្រែន ប៊ុលហ្គារី ប៉ូឡូញ អូទ្រីស អាល្លឺម៉ង់ ព័រទុយហ្គាល់ និង​អេស្ប៉ាញ គឺ​ពួកគេ​ពាក់​ចិញ្ចៀន​រៀបការ​នៅ​ដៃ​ខាង​ស្ដាំ៕

 

-ចុចអាន៖ ចំនួន​ក្រយៅ​ដៃ​ប្រាប់​ពី​ ជោគ​លាភ​ល្អ​ឬ​មិន​ល្អ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun