ចាប់ខ្លួន​ជនជាតិ​វៀតណាម ​ឆ្លង​មក​លក់​ឆ្នោត​ក្នុង​ដី​ខ្មែរ​

​នគរបាល​ស្រុក​កោះធំ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១៨​នាក់​ដែល​លួច​ឆ្លងដែន ដោយ​ខុសច្បាប់​មក​លក់​ឆ្នោត​នៅក្នុង​ស្រុក​កោះធំ​។​ ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ ធ្វើឡើង នៅ ព្រឹក ថ្ងៃទី​៨ ខែមករា នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ និង​ចាប់​យកបាន​ឆ្នោត​វៀតណាម​ចំនួន​ ២២៥០ ​សន្លឹក និង​លុយ​វៀតណាម​មួយចំនួនទៀត​។

លោក​ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ​១៨​ នាក់​នេះ ធ្វើឡើង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពល រដ្ឋ រាយការណ៍​មក​ថា មាន​ជនជាតិ​វៀតណាម ជាច្រើន​នាក់ បានមក​ដើរ​លក់​ឆ្នោត​ក្នុងភូមិ​សាស្ដ្រ ស្រុក​កោះធំ និង​មាន​ខ្លះទៀត ធ្វើដំណើរ​ទៅ​លក់​ឆ្នោត​នៅ​ភ្នំពេញ ។

លោក​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែ មករា លោក​បាន​ដឹកនាំ​កំលាំង​នគរបាល​ស្រុក ធ្វើការ​ត្រួតពិនិត្យ និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ប្រុស ស្រី ចំនួន​ ១៨​ នាក់ ក្នុងនោះ​មាន​ស្រី​៣​នាក់ និង​ចាប់​យកបាន​សន្លឹកឆ្នោត​វៀតណាម​ចំនួន ​២២៥០ សន្លឹក និង​លុយ​៦៥​ម៉ឺន​ដុង នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។ ក្នុងចំណោម​ជនជាតិ​វៀតណាម​ចំនួន​១៨​នាក់ មាន​ស្រី ​៣​ នាក់ ក្នុងនោះ​ ៨ ​នាក់​អត់​មាន​លិខិតឆ្លងដែន​និង​បន្ត​សុំ​គោលការណ៍​ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​ទៀត​៕

សុថា​ត់​

ចាប់ខ្លួន​ជនជាតិ​វៀតណាម ​ឆ្លង​មក​លក់​ឆ្នោត​ក្នុង​ដី​ខ្មែរ​