អ្នកទោស​ជិត ៥០០ នាក់ ត្រូវបាន​ធ្វើការ​បន្ធូ​បន្ថយ និង លើកលែងទោស​ក្នុង​ឆ្នាំ ២០១៥

ភ្នំពេញ៖ក្នុងអំឡុងឆ្នាំ២០១៥កន្លងមកក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថាគណៈកម្មាធិការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស បានសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន៤៧៩នាក់។ការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនេះបានធ្វើឡើង៣លើកក្នុងមួយឆ្នាំដែលក្នុងនោះមានបុណ្យចូលឆ្នាំថ្មី វិសាខបូជានិងបុណ្យអំទូក។
លោកជិនម់ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារពត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំស្តីពីការពង្រឹងគោលការណ៍ស្នើសុំបន្ធូបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិត នៅទីស្តីការក្រសួងយុត្តិធម៌កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០១៦កន្លងមកថាការបន្ធូបន្ថយទោសនិងលើកលែងទោសបានវើឡើងដោយអនុវត្តតាមគណៈកម្មាធិការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃយ៉ាងត្រឹមត្រូវតាំងតែពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។ក្នុងចំណោមទណ្ឌិត ទាំងនេះមានទាំងប្រព្រឹត្តិបទល្មើសមជ្ឈឹមដល់ឧក្រិដ្ឋផងដែរ។
លោកថា “ក្នុងឆ្នាំ២០១៥មកនេះគណៈកម្មាធិការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសបានធ្វើការបន្ធូបន្ថយនិងលើកលែងទោសសរុបចំនួន៤៧៥នាក់”។លោកបានមានប្រសាសន៍បន្ថែម ថាការដោះលែងឬបន្ធូរបន្ថយទោសដល់ទណ្ឌិតគឺគេបានធ្វើឡើងដោយ ផ្អែកទៅលើ ទម្រង់ច្បាប់ ឯកសារគ្រប់គ្រាន់ សាលដីកាស្ថាពរ និង អ្នកដែលអនុវត្តទោសបាន២ភាគ៣ ក្នុងការលើកលែងទោស និង១ភាគ៣ក្នុងការបន្ធូរបន្ថយទោស។ទណ្ឌិតដែលអនុវត្តខ្លួនបានល្អក្នុងពន្ធនាគារហើយមានការកែប្រែអត្ថចរិកនោះនឹងត្រូវបាន ការវាយតម្លៃពីគណៈកម្មាធិការថ្នាក់ក្រោមត្រឹមត្រូវទើបចុងក្រោយ លើកមកឱ្យគណៈកម្មាធិការថ្នាក់ជាតិសម្រេច។
ជុំវិញក្នុងការ លើកលែងទោសវិញដែរលោកជិនម៉ាលីនបានឱ្យដឹងថានៅថ្ងៃខាងមុខក្រសួងនឹងមានយន្តការថ្មីគឺមិនធ្វើការលើកលែងទោសដល់ទណ្ឌិតដែលនៅសេសសល់ទោសរយៈពេលខ្លីដោយក្នុងនេះមានរយៈពេល១ខែឬ២ខែទៀតទេគឺគណៈកម្មាធិការនឹងទុកឱ្យអនុវត្តទោសរហូតដល់ចប់តែម្តង។កន្លងមកគេបានធ្វើការលែងលែងទោសដល់ទណ្ឌិតដែលអនុវត្តទោសបាន២ភាគ៣នេះប៉ុន្តែចាប់ពីពេលនេះទៅគេនឹងឱ្យនុវត្តទោសរហូតចប់សាលក្រុមរបស់តុលាការ។ក្រៅពីនេះក្រសួងនឹងធ្វើការពិចារណទៅលើបទល្មើសធំនិងបទល្មើសមិនរាងចាលដូចជាបទល្មើសប្លន់ធំៗនិងបទល្មើសគ្រឿងញៀនធំៗជាដើមគឺមិនធ្វើការលើកលែងទោសដល់បទល្មើសទាំងអស់នោះទេ ប៉ុន្តែទោសបីយ៉ាងណាបើទណ្ឌិតប្រព្រឹត្តិបទល្មើសទាំងនេះបានធ្វើការកែប្រែខ្លួនពិតប្រាកដមែនគណៈកម្មាធិការធ្វើការពិចារណាដើម្បីធ្វើការបន្ធូបន្ថយទោសផងដែរ។
លោកថាក្រៅពីនេះខាងពន្ធនាគារក៏បានស្នើសុំឱ្យមានការប្រកួតប្រជែងដល់ទណ្ឌិតក្នុងពន្ធនាគារដើម្បីធ្វើការជ្រើសរើសទណ្ឌិតណាមួយដែលគេចេះធ្វើការកែប្រែខ្លួនបានល្អដើម្បីអាចក្លាយជាអ្នកត្រូវកយកមកឱ្យគណៈកម្មាធិការធ្វើការពិចារណាក្នុងការបន្ធូបន្ថយទោសនិងលើកលែងទោស។ជាមួយគ្នានេះគេនឹងមានការពិនិត្យពិច័យបន្ថែមទៀតទៅលើទណ្ឌិតម្នាក់ៗមុននឹងធ្វើការដោះលែងថាគេពិជាមានការកែប្រែខ្លួនពិតប្រាកដឬទេដើម្បីនៅពេលត្រូវដោះលែងហើយអាចរស់នៅក្នុងសង្គមបានដោយមិនប្រព្រឹត្តិអំពើមិនគប្បីក្នុងសង្គមបន្តទៀត។ចំពោះប្រទេសគេវិញទណ្ឌិតមុននឹងធ្វើការដោះលែងគេបានឱ្យទណ្ឌិតទាំងនេះធ្វើលក្ខខ័ណ្ឌនិងមើលពីមុខវិជ្ជាជីវៈរបស់គេដើម្បីនៅពេលចេញពីពន្ធនាគារគេមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រកបរបរចិញ្ចឹមជីវិត។
លោកអះអាងថាដើម្បីធ្វើការវាយតម្លៃទៅលើការស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសបានសុក្រិតល្អនោះចាំបាច់គេត្រូវធ្វើអធិការកិច្ចតាមពន្ធនាគារជាប់ជាប្រចាំហើយត្រូវចូលរួមពីគ្រប់ថ្នាក់ពីមន្រ្តីដែលមានតួនាទីក្នុងរឿងនេះ។

លោកឱ្យដឹងដែរថា “បើគាត់មានមុខវិជ្ជាជីវៈពេលចេញមកវិញអាចធ្វើសមាហរណកម្មជាមួយសង្គមបាន
ហើយប៉ុន្តែបើគាត់មិនមានមុខវិជ្ជាជីវៈវិញពេលចេញមកវិញអាចប្រព្រឹត្តិអំពើមិនគប្បីក្នុងសង្គមបន្តទៀត”៕
ដេប៉ូ