វិមជ្ឈការ អំណាចផ្ទៃក្នុង បក្សសង្រ្គោះជាតិ ជាអាទិភាព សំខាន់ ឆ្នាំ២០១៦

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងនៅព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ ថា វិមជ្ឈការអំណាចផ្ទៃ ក្នុងបក្ស គឺជាអាទិភាពមួយ ដែលគណបក្សសង្គ្រោះជាតិ នឹងពង្រឹងនៅក្នុងឆ្នាំ២០១៦។

ការពង្រឹងនេះ  ក្នុងគោលបំណង ដើម្បីឲ្យសមាជិក-សមាជិកា គណបក្សសង្គ្រោះជាតិ គ្រប់ជាន់ថ្នាក់ អាចចូលរួមគិតគូ ពិភាក្សា និងអនុវត្តកិច្ចការ ទាំងឡាយជាមួយគ្នា។

ការថ្លែងរបស់ លោក កឹម សុខា នេះ បានធ្វើឡើងនៅក្នុង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៩ មករា ។

ខណៈ លោក កឹម សុខាប្រធានស្តីទី គណបក្សប្រឆាំង លើកឡើងបែបនេះ ស្របពេលដែល គណបក្សកាន់អំណាច កំពុងរៀបចំសន្និបាត ប្រចាំឆ្នាំរយៈពេល ២ថ្ងៃ (៩-១០មករា) ដើម្បីលើកទិសដៅក្នុងឆ្នាំ២០១៦៕

វិមជ្ឈការ អំណាចផ្ទៃក្នុង បក្សសង្រ្គោះជាតិ ជាអាទិភាព សំខាន់ ឆ្នាំ២០១៦