​អភិបាលក្រុង​បាន​លុង លោក អ៊ុក សំអុល និង​ក្រុមហ៊ុន ជា គួ​ង រង​ការរិះគន់​ពី​បញ្ហា​សំរាម​

លោក​អភិបាលក្រុង​បាន​លុង អ៊ុក សំអុល និង ក្រុមហ៊ុន ជា គួ​ង ត្រូវ​ប្រជាពលរដ្ឋ​ក្រុង​បាន​លុង ខេត្តរតនគិរី រិះគន់ថា​ឃុបឃិត​គ្នា​បណ្តែតបណ្តោយ​ឲ្យ​មាន​សំរាម​គរ​ដូច​ភ្នំ​នៅក្នុង​ផ្សារ​បាន​លុង ហើយ​បញ្ហា​នេះ​លោក អ៊ុក សំអុល និង​ក្រុមហ៊ុន ជា គួ​ង បានគេច​វេះ​មិន​ទទួលខុសត្រូវ​បើទោះបី​បញ្ហា​សំរាម​ជាការ​ទទួលខុសត្រូវរ​បស់​ពួកគេ​ក៏ដោយ​។

​អាជីវករ​លក់ដូរ​ខោអាវ​នៅក្នុង​ផ្សារ​បាន​លុង ក្រុង​បាន​លុង ខេត្តរតនគិរី បាន​រាយការណ៍​មក​ថា សំរាម​នៅក្រៅ​បរិវេណ​ផ្សារ​បាន​លុង ក្នុង​ក្រុង​បាន​លុង ត្រូវបាន​ក្រុមអាជីវករ​គរ​ចោលរ យៈ​ពេល​ជិត​មួយ​សប្តាហ៍​ទៅហើយ តែ​មិនឃើញ​មាន​រថយន្ត​ក្រុមហ៊ុន​ចូលមក​ដឹក​នោះឡើយ​។ ឥឡូវ​គំនរ​សំរាម​បានគរ​ដូច​ភ្នំ ហើយ​មាន​ក្លិនស្អុយ​ខ្លាំង​ថែមទៀត​។ ប្រភព​ដដែល​បាន​ស្នើថា  ក្រុមហ៊ុន ជា គួ​ង គប្បី​មក​ដឹក​សំរាម​ចេញទៅ​ផង ព្រោះ​អា​ជីករ និង​អតិថិជន​ជួប​ការលំបាក​ខ្លាំងណាស់ ដូច្នេះ​ក្រុមហ៊ុន​មានការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សំរាម​។​

​ការមិន​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន ជា គួ​ង ដោយសារតែ​លោក ជា គួ​ង អាង​ថា​ខ្លួន​មាន​ទំនាក់ទំនង​ល្អជា​មួយ អភិបាលក្រុង​បាន​លុង លោក អ៊ុក សំអុល ដូច្នេះ​បើទោះបីជា​ក្រុមហ៊ុន​មាន​ភាព ចន្លោះប្រហោង​ក្នុង​រឿង​ដឹកជញ្ជូន​សំរាម ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ក្រុមហ៊ុន​ដែរ​។ បើតាម​ក្រុមអាជីវករ​ក្នុង​ផ្សារ​បាន​លុង​បាន​បញ្ជាក់ថា ភាព​ព្រងើយកន្តើយ​របស់​ក្រុមហ៊ុន​លោក ជា គួ​ង ក្នុងការ​ដឹកជញ្ជូន​សំរាម​នេះ  វា​មិនមែនជា​លើកទីមួយ​ឡើយ គឺ​បាន​កើតមាន​ជា​ច្រើនដង​មកហើយ​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ហើយ លោក អ៊ុក សំអុល អភិបាលក្រុង​បាន​លុង ក៏​មិន​ដែលមាន​វិធានការ​លើ​ក្រុមហ៊ុន ជា គួ​ង ដែល​បាន​បង្ក​ការលំបាក​ដល់​ការរស់នៅ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​ចំពោះមុខ​បញ្ហា​នេះ លោក ជូ សុភ​ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បាន​រិះគន់​ទៅលើ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ប្រមូល​សំរាម​របស់លោក ជា គួ​ង ថា ហាក់​មាន​ភាព​រឹងទទឹង  និង​លំបាក​និយាយ​គ្នា​ក្នុង​រឿង​ប្រមូល​សំរាម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រុង​បាន​លុង​រិះគន់​ជា​បន្តបន្ទាប់​។ ចំណែក លោក ជាម សុផាត ប្រធាន​ផ្សារ​បាន​លុង បាន​បញ្ជាក់ដែរថា​ខាង​ផ្សារ​បាន​បង់ថ្លៃ​ដឹក​សំរាម​ជូន​ក្រុមហ៊ុន ជា គួ​ង ចំនួន ៣​លាន​រៀល​ជា​រៀងរាល់ខែ ហើយ​ការមិន​ចូល​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ក៏​មិនទាន់​ដឹងថា​មាន​បញ្ហា​អ្វី​ដែរ​៕

12496445_920981234624398_8039581109862052780_o 12507387_920981231291065_4113903802717470909_n