ម្តាយ​ប្រុង​ពន្លិច​កូនស្រី​ឲ្យ​ស្លាប់ ដោយសារ

​ម្តាយ​មួយរូប​ពី​ខេត្ត Guangdong ប្រទេស​ចិន បានគ​ម្រាម​ពន្លិច​កូនស្រី​បង្កើត​របស់ខ្លួន​ឲ្យ​ស្លាប់ បន្ទាប់ពី​នាង​តែងតែ​គម្រាម​សម្លាប់ខ្លួន​ជាច្រើនលើក ច្រើនសារ រាល់​ពេលដែល​ម្តាយ​នាង​ស្តីបន្ទោស ។​
​ ​
​រូបថត​នេះ​ត្រូវបាន​គេ​បង្ហោះ​ចូល​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណេ​ត ហើយ​សាក្សី​ដែល​បានឃើញ​រឿងនេះ​បាន​ប្រាប់​ដែរ​ថា ស្ត្រី​ជា​ម្តាយ​ថែមទាំង​បាន​ស្រែក​ដាក់​អ្នកធ្វើដំណើរ ដោយ​ស្រែកថា ពួកគេ​មិនបាន​ដឹងថា វា​ពិបាក​ប៉ុណ្ណា​ទេ ដើម្បី​ចិញ្ចឹម​កូនស្រី​ម្នាក់នេះ ។ យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា ក្មេងស្រី​ជំទង់​នោះ​ត្រូវបាន​ម្តាយ​ដាក់ពិន័យ ស្តីបន្ទោស បន្ទាប់ពី​នាង​ទទួលបាន​លទ្ធផល​មិនល្អ​ពី​សាលារៀន​មក ។ នាង​គ្រាន់តែ​ត្រូវ​ម្តាយ​បន្លាច​តែប៉ុណ្ណោះ ដោយសារតែ​ម្តាយ​ខឹង​នឹង​នាង​ខ្លាំងពេក ហើយ​ចំពោះ​ទឹក​ដែល​ម្តាយ​នាង​ប្រុង​ចាប់​នាង​ពន្លិច​នោះ គឺ​ត្រឹម​ជង្គង់​នាង​ប៉ុណ្ណោះ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ស្តុ​ម ស្ត្រែ​ម ថា​ម​)