ប្រធានស្តីទី​បក្សប្រឆាំង​៖ ខ្ញុំ​នឹងមិន​ឆ្លើយ មិន​ឈ្លោះ រឿង​បុគ្គល​ជាមួយ​អ្នកណា​ឡើយ​

ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបង្ហាញ​ពី​ផែនការ​ច្បាស់លាស់​របស់​បក្ស​ខ្លួន​នៅ​ឆ្នាំ​២០១៦ ក្នុង​កិច្ច​សម្ភាស​ជាង​៤៥​នាទី​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី​៨ ខែមករា ឆ្នាំ​២០១៦ ។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បាន​បញ្ជាក់ថា លោក​នឹងមិន​ឈ្លោះ និង​មិន​ឆ្លើយ​រឿង​បុគ្គល​ជាមួយ​អ្នកណា​នោះឡើយ ប៉ុន្តែ​លោក​នឹងចូលរួម​ប្រកួត​តែ​លើ​ទស្សនៈ​នយោបាយ​ប៉ុណ្ណោះ​។​

«​ខ្ញុំ​នឹងមិន​ឆ្លើយ ខ្ញុំ​នឹងមិន​ឈ្លោះ រឿង​បុគ្គល​ជាមួយ​អ្នកណា​ឡើយ គេ​ឈ្លោះ​អី​ឈ្លោះ​ទៅ គេ​ថា​អី ថា​ទៅ ប៉ុន្តែ​ខ្ញុំ​នឹងចូលរួម​ប្រកួត​តែ​លើ​ទស្សនៈ​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្នុងការ​កែទម្រង់​ដែល​ពលរដ្ឋ​ខ្មែរ​ចង់បាន​»​។ នេះ​ជាការ​អះអាង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​។​

​ទាក់ទង​នឹង​យុទ្ធសាស្ត្រ និង​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ឆ្នាំ​២០១៦ ឯកឧត្តម កឹម សុខា បាន​បញ្ជាក់ថា «​ឆ្នាំ​ថ្មី យុទ្ធសាស្ត្រ​ថ្មី គោលដៅ​ចាស់​»​។ អនុប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​បញ្ជាក់ថា គោលដៅ​ចាស់ គឺ​គោលដៅ​អត់​ងាករេ រឹងមាំ អត់​ប្រែប្រួល​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​។​

​បន្ថែម​ពីលើ​នេះ លោក​បានលើកឡើង​ពី​យុទ្ធសាស្ត្រ​បី​ដំណាក់កាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រួមមាន ការរៀបចំ​ខ្លួន​ទៅ​បោះឆ្នោត ការរៀបចំ​ខ្លួន​ដើម្បី​យកជ័យ​ជម្នះ និង​ការ​រៀបចំខ្លួន​ដើម្បី​ទៅ​ដឹកនាំ​ប្រទេស​។​

​ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រៀបចំ រយៈពេល​២​ថ្ងៃ​នៅ​កោះ​ពេ​ជ្យ ដោយមាន​របៀបវារៈ​ចម្បង​ស្តីពី​ការត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​យុទ្ធនា​ការជួប​ជាមួយ​សកម្មជន​មូលដ្ឋាន ចាប់ពី​ថ្ងៃទី​១០ ខែមករា តទៅ ដោយ​ផ្តើម​ពី​ខេត្តព្រៃវែង ហើយ​បន្តទៅ​កំពង់ចាម ត្បូងឃ្មុំ និង​សៀមរាប​៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​