រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​-​ព្រះសីហនុ ចាប់ដំណើរការ​វិញ​ហើយ​

រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​ធ្វើចរាច​រណ៍​ឡើងវិញ​នៅ​ខែមករា ឆ្នាំ​២០១៦​នេះហើយ ក្រោយពី​បាន​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ​នេះ ផ្តោត​សំខាន់​លើ​ភ្ញៀវទេសចរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​តាមផ្លូវ​ជាតិ​ទៀតផង​។​

មន្ត្រី​ផ្នែក​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ​លោក RUSSEL TIZON បានបញ្ជាក់ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា​ម្សិលមិញ ពី​រា​ជាយ​ស្ម័យ​យាន​ភ្នំពេញ​ទៅដល់​ស្ថានីយ​រថភ្លើង​អូ​ដឹ​ម​ចម្ងាយ ១២​គីឡូម៉ែត្រ ថា ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ​បានធ្វើការ​សាកល្បង​ដឹក​ភ្ញៀវទេសចរ​តាម​រថភ្លើង​ចំនួន​៣​ទូ អាច​ផ្ទុក​មនុស្ស​ចំនួន ១៥០​នាក់​។​

ការចេញដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ​មកកាន់​ភ្នំពេញ​ប្រើ​រយៈពេល​៨​ម៉ោង លើផ្លូវ​ដែក​មាន​ចម្ងាយ​២៦០​គីឡូម៉ែត្រ ដែល​បើក​ក្នុង​ល្បឿន ៣៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ លោក​បាន​បញ្ជាក់ទៀតថា ពេល​ដំណើរការ​បានល្អ​ហើយ​ក្រុមហ៊ុន​គ្រោង​បើក​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​កាត់​តាម​ខេត្តតាកែវ និង​ខេត្តកំពត​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​