ឈ្លោះប្រកែកជា មួយប្តីមួយសន្ទុះ ក្រោយលេបថ្នាំ សម្លាប់ខ្លួន

រតនគិរី ៖ ស្រី្តម្នាក់បាន លេបថ្នាំសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋ នៅក្បែរខាង បន្ទាប់ពីខ្លួន បានឈ្លោះប្រកែក គ្នាជាមួយប្តី។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១៧និង៤០នាទីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចផែទី៤ នៃបឹងយក្សឡោម ស្ថិតក្នុង ភូមិឡូន សង្កាត់យកឡោម ក្រុងបានលុង ។

លោក តេង សាវុធ អធិការរងនគរបាល ក្រុងបានលុង បានប្រាប់ឲ្យដឹងថា នៅម៉ោងកើត ហេតុខាងលើ មានករណី ធ្វើអត្តឃាត សម្លាប់ខ្លួនឯង (ដោយលេបថ្នាំក្រពះ)។ ជនរងគ្រោះមានឈ្មោះ គុយ សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសិក ឃុំតាអង្គ ស្រុកកូនមុំ ខេត្តរតគិរី មុខរបរកសិករ។

លោកថា បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ ឃុំតាអង្គ ស្រ្តីរងគ្រោះមានប្តី ហើយមុននឹង ឈានដល់ការ លេបថ្នាំនេះ មានការឈ្លោះប្រកែកគ្នា។ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តរតនគីរី។ គ្រូពេទ្យបានប្រាប់នៅ ព្រឹកថ្ងៃទី៩ មករានេះថា ស្រី្តរូបនេះ រួចផុតពីគ្រោះ ថ្នាក់ហើយ ៕

ឈ្លោះប្រកែកជា មួយប្តីមួយសន្ទុះ ក្រោយលេបថ្នាំ សម្លាប់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត