ក្មេងប្រុសអាយុ ១០ឆ្នាំ ប្រាប់ពីមូលហេតុ មិននឹកស្មានដល់ ដែលខ្លួនសុខចិត្ដរត់ចេញពីផ្ទះ រស់នៅយ៉ាងវេទនា តែម្នាក់ឯង

អ៊ុយក្រែន៖ ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ដែលបានបាត់ខ្លួន ពីផ្ទះអស់កាល ៦ខែនោះ ត្រូវបានគេរកឃើញ រស់នៅក្នុងខ្ទមតូច ដែលក្មេងប្រុសនេះធ្វើឡើងដោយ ខ្លួនឯងផ្ទាល់ នៅច្រាំងទន្លេ Dnieper និងរស់នៅ ដោយញ៉ាំអាហារសេសសល់ នៅក្នុងធុងសម្រាម និង ដើររើសដបចាស់ៗដែលអាចយកទៅ ប្រើការឡើងវិញបាន យកទៅលក់ ដើម្បីរកប្រាក់ បានបន្ដិចបន្ដួច។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះ Bogdan Furman បានចាកចេញពីផ្ទះ នៅទីក្រុងធំ  Cherkasy និងបានបាត់ខ្លួនសូន្យឈឹង ដែលទោះបីជាប៉ូលិសប្រឹងប្រែង ដើររកបែបណាក៏ដោយ។ មួយវិញទៀត ប៉ូលិសជឿជាក់ថា ក្មេងប្រុសនេះប្រហែលជាធ្លាក់ចូល ក្នុងដៃពួកក្រុមចាប់ក្មេង ដែលចូលចិត្ដបៀត បៀនផ្លូវភេទ និងសម្លាប់ក្មេងហើយ។

មកដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៦នេះ ប៉ូលីសបែរជាប្រទះឃើញ កូនខ្ទមតូចនេះ នៅច្រាំងទន្លេ Dnieper ដែលគ្របដណ្ដប់ ដោយព្រិល។ នាពេលនោះ ក្មេងប្រុសនេះ បានឆ្លើយប្រាប់ប៉ូលិស ខ្លួនបានរត់ចេញពីផ្ទះដោយខ្លួនឯង ដោយសារតែ មិនសប្បាយចិត្ដ នៅក្នុងផ្ទះ និងតែងតែត្រូវបានវាយ ដោយ ម្ដាយឪពុក ដែលតែងតែស្រវឹងស្រា ហើយការ រត់ចេញមួយនេះ គឺដើម្បីស្វែងរកសុភមង្គល។ នៅតាមផ្លូវ ក្មេងប្រុសនេះក៏ មានមិត្ដភិក្ដម្នាក់ មានវ័យ២៤ឆ្នាំ ដែលជាអ្នកគ្មានផ្ទះ សម្បែមដូចគ្នា និងត្រូវបានក្មេងប្រុសនេះ ចាត់ទុកដូចជា ឪពុកទី២ ដោយសារតែបុរសនេះ ចេះយកចិត្ដទុកដាក់ ជាជាងឪពុកម្ដាយបង្កើត។

ទោះជាយ៉ាងណា បងស្រីរបស់ Bogdan Furman បាននិយាយការពារម្ដាយរបស់ខ្លួន និងនិយាយថា ម្ដាយនាង មិនមែន ជាមនុស្សអាក្រក់ទេ តែគាត់ពិតជាស្រវឹងស្រាញឹកញាប់ ហើយជីវិតរបស់គាត់ ក៏រងនូវផលវិបាក ច្រើនផងដែរ។ ជួបជាមួយនឹង សម្ដីម្ដាយផ្ទាល់ របស់ Bogdan Furman បានថ្លែងឲ្យដឹងថា គាត់សូមអរគុណ ដល់ក្រុមប៉ូលិស និងមនុស្សដទៃទៀត ដែលជួយថែរក្សាកូន ប្រុសគាត់ និងគាត់ក៏សប្បាយចិត្ដជាពន់ពេក នៅពេលដែលកូនប្រុស ត្រលប់មកវិញ ហើយគាត់នឹងកែ ទម្លាប់នេះចោល និងព្យាយាមធ្វើឲ្យល្អ ប្រសើរជាងមុន។ ទោះជា Bogdan Furman  ត្រលប់ទៅរស់នៅក្នុងផ្ទះក្ដី តែក្រុមការងារសង្គមកិច្ច នឹងនៅតែ ឃ្លាំមើលជានិច្ច៕

ក្មេងប្រុសអាយុ ១០ឆ្នាំ ប្រាប់ពីមូលហេតុ មិននឹកស្មានដល់ ដែលខ្លួនសុខចិត្ដរត់ចេញពីផ្ទះ រស់នៅយ៉ាងវេទនា តែម្នាក់ឯង

ក្មេងប្រុសអាយុ ១០ឆ្នាំ ប្រាប់ពីមូលហេតុ មិននឹកស្មានដល់ ដែលខ្លួនសុខចិត្ដរត់ចេញពីផ្ទះ រស់នៅយ៉ាងវេទនា តែម្នាក់ឯងក្មេងប្រុសអាយុ ១០ឆ្នាំ ប្រាប់ពីមូលហេតុ មិននឹកស្មានដល់ ដែលខ្លួនសុខចិត្ដរត់ចេញពីផ្ទះ រស់នៅយ៉ាងវេទនា តែម្នាក់ឯង

រូបភាពទីកន្លែងដែលក្មេងប្រុសនេះរស់នៅ 

ក្មេងប្រុសអាយុ ១០ឆ្នាំ ប្រាប់ពីមូលហេតុ មិននឹកស្មានដល់ ដែលខ្លួនសុខចិត្ដរត់ចេញពីផ្ទះ រស់នៅយ៉ាងវេទនា តែម្នាក់ឯង

រូបភាព ក្មេងប្រុស និងបងស្រី

ក្មេងប្រុសអាយុ ១០ឆ្នាំ ប្រាប់ពីមូលហេតុ មិននឹកស្មានដល់ ដែលខ្លួនសុខចិត្ដរត់ចេញពីផ្ទះ រស់នៅយ៉ាងវេទនា តែម្នាក់ឯង

រូបភាពម្ដាយរបស់ក្មេងប្រុសនេះ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត