គណកម្មាធិការ ជាតិអូឡាំពិក ជ្រើសរើស អ្នកតំណាង ឲ្យកម្ពុជាចូលរួម ប្រកួតកីឡាអូឡាំពិក នៅប្រស៊ីល ២០១៦ ផ្នែកម៉ារ៉ាតុន

ភ្នំពេញ៖ បណ្ឌិត លី ណារី ដែលត្រូវបានតែងតាំង នៅសប្តាហ៍នេះដោយ គណកម្មាធិការជាតិ អូឡាំពិកកម្ពុជា អោយធ្វើជាតំណាង ព្រះរាជាណាចក្រកម្ពុជា នៅក្នុង ការប្រកូត កីឡាអំឡាំពិក ឆ្នាំ ២០១៦ នៅទីក្រុង Rio de Janeiro នៅប្រទេសប្រេស៊ីល។

យោងតាមការ ផ្សព្វផ្សាយ របស់គណកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឲ្យដឹងថាបណ្ឌិត លី ណារី ដោយត្រូវបានទទួលស្គាល់ថា ជា ”អ្នករត់ប្រណាំងម៉ារ៉ាតុងកម្ពុជា ដែលមានភាពលេចធ្លោ និងសកម្មជាងគេ” លោកស្រីបានរត់ម៉ារ៉ាតុងដល់ទី នៅក្នុងការប្រកួត ឆ្នាំ ២០១៥ នៅទីក្រុង Valencia នៃប្រទេសអេស្បាញ ក្នុងថេរវេលា ដ៏គួរអោយសរសើរ គឺ ២ ម៉ោង ៥៩ នាទី និង ១២ វិនាទី។ បើលោកស្រីណារីបានប្រកួត នៅក្នុងកីឡាស៊ីហ្កេម ឆ្នាំ ២០១៥ នៅប្រទេសសឹង្ហបូរី លោកស្រីអាចទទួលបាន រង្វាន់មេដាយមាស អោយប្រទេសកម្ពុជា ក្នុងថេរវេលានេះ។

ក្រៅពីជំនាញផ្នែកកីឡា បណ្ឌិត ណារីមានប្រវត្តិច្រើន ក្នុងផ្នែកវិទ្យាសាស្រ្ត និងការស្រាវជ្រាវ។ ដោយធ្លាប់ធ្វើជាអ្នកវិទ្យាសាស្រ្ត ស្រាវជ្រាវជាមួយអង្គភាព Unit-2 ផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅភ្នំពេញ លោកស្រីបានបញ្ចប់ការសិក្សា ថ្នាក់ក្រោយបណ្ឌិត នៅសាលាពេទ្យ Mount Sinai School of Medicine នៅរដ្ឋ New York ។

សព្វថ្ងៃនេះ លោកស្រីគឺជាគ្រូបង្រៀន នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលកម្ពុជា ដើម្បីធ្វើអោយក្តី សុបិនរបស់លោកស្រី ក្នុងការបានចូលរួមក្នុងកីឡា អូឡាំពិក ក្លាយជាការពិត លោកស្រីណារីត្រូវការការគាំទ្រផ្នែកថវិកា និងស្មារតី ក្នុងពេលដែលលោកស្រីបន្ត ហ្វឹកហាត់ ដើម្បីក្លាយជានារីកម្ពុជា ដំបូងគេបង្អស់ ដែលបានចូលរួម ប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា រត់ម៉ារ៉ាតុង (រត់ចំងាយ)។

ស្ថានទូតសហរដ្ឋអាមេរិក សូមសរសើរបណ្ឌិត ណារី ដែលមានការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការផ្តោត របស់លោកស្រី ដែលចង់ធ្វើជាគំរូសំរាប់ អ្នកដទៃទៀត។ គាត់សង្ឃឹមថា ដំណើររបស់គាត់នឹង “បំផុសទឹកចិត្តដល់មនុស្ស ជំនាន់ក្រោយនៅកម្ពុជា ដោយភាពលេចធ្លោនៅក្នុងការសិក្សា និងកីឡា ដោយទន្ទឹមនឹងនោះ រស់នៅប្រកបដោយការ ចេះធ្វើអោយសុខភាពបានល្អ។

គណកម្មាធិការ ជាតិអូឡាំពិក ជ្រើសរើស អ្នកតំណាង ឲ្យកម្ពុជាចូលរួម ប្រកួតកីឡាអូឡាំពិក នៅប្រស៊ីល ២០១៦ ផ្នែកម៉ារ៉ាតុន