កម្លាំងល្បាត ខណ្ឌ៧មករា ចុះត្រួតពិនិត្យ ឆែកឆេរ គ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ ២នាក់

ភ្នំពេញ៖ កម្លាំងល្បាត ខណ្ឌ៧មករា ចុះត្រួតពិនិត្យ ឆែកឆេរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចផ្លូវលេខ ១៣៤ កែងផ្លូវលេខ ១៣៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦។

កម្លាំងល្បាត របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការដើរល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្លូវលេខ១៣៤ កែងផ្លូវលេខ១៣៧ សង្កាត់មិត្តភាព ស្រាប់តែឃើញជនសង្ស័យ ២នាក់ ក៏បានធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញថ្នាំញៀន ពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១កញ្ចប់តូច, ទូរស័ព្ទដៃ១គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ IDC-1313  កម្លាំងល្បាតក៏ឃាត់ខ្លួន ជនសង្ស័យទី១ ឈ្មោះ ពៅ ឃួន ភេទប្រុស អាយុ ២៣ឆ្នាំ, ទី២ ឈ្មោះ អ៊ុយ វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ ព្រមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ។ ក្រោយពីការស្រាវស្រាវ ឈ្មោះ ពៅ ឃួន បានសារភាពឲ្យដឹងថា ថ្នាំញៀននោះគឺខ្លួនបានទិញតម្លៃ ៤០០០០រៀល ពីម្តុំបឹងឈូក៕

កម្លាំងល្បាត ខណ្ឌ៧មករា ចុះត្រួតពិនិត្យ ឆែកឆេរ គ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ ២នាក់

កម្លាំងល្បាត ខណ្ឌ៧មករា ចុះត្រួតពិនិត្យ ឆែកឆេរ គ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ ២នាក់