អ្នក​បុរាណវិទ្យា​រកឃើញថា ខ្មែរ​បុរាណ​អាច​អភិវឌ្ឍ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​ដោយ​ខ្លួនឯង​

​ទាក់ទង​នឹង​ការសិក្សា​លើរ​ចនាស​ម្ពួ័​ន្ធ​ឡ និង ការរៀបចំ​ឡ​តាមរយៈ​ការធ្វើ​កំណាយ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​អប្សរា​ចំនួន ៥ កន្លែង​មក​បញ្ជាក់ថា ខ្មែរ​ប្រហែល​មិនបាន​ចម្លង​ការធ្វើ​ឡ​ដុត​ភាជន៍​ពី​ចិន​នោះទេ គឺ​ខ្មែរ​អាច​អភិវឌ្ឍ​បច្ចេកទេស​ក្នុងស្រុក​ធ្វើ​ឡ​ដុត​ភាជន៍​ដោយ​ខ្លួនឯង ព្រោះ​ខ្មែរ​ចេះ​ប្រើ​គុក​ភ្លើង ។​
​ខ្មែរ​បុរាណ​គាត់​ចេះ​បង្កើន​សីតុណ្ហភាព​កម្តៅ​ឱ្យ​កាន់តែ​ខ្ពស់​តាមរយៈ​ការធ្វើ​គុក ឬ ជីក​ចង្ក្រាន​ក្នុង​ដីជាជាង​ការដុត​នៅ​ខាងក្រៅ ។ ឧទាហរណ៍គាត់​បាន​ប្រើ​គុក​ភ្លើង ដើម្បី​ធ្វើ​ស្ករត្នោត ស្លដែក ​ដែលមាន​កម្តៅ​ដល់​ទៅ ១០០០ អង្សា​សេ ឬ អាចលើស  ពីនេះ ។​

អ្នក​បុរាណវិទ្យា​រកឃើញថា ខ្មែរ​បុរាណ​អាច​អភិវឌ្ឍ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​ដោយ​ខ្លួនឯង​
​នេះ​ជាការ​បង្ហាញ​របស់លោក សុខ កែវ​សុវណ្ណារ៉ា សមាជិក​ស្រាវជ្រាវ​សម្បត្តិ​វប្បធម៌​នៃ​ក្រុង​ណា​រ៉ា នៅក្នុង​បឋកថា ស្តីពី​គម្រោង​ស្រាវជ្រាវ​ឡ​ដុត​ភាជន៍​នៅ​តំបន់​អង្គរ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពីពេល​ថ្មីៗ​កន្លង មកនេះ ។​

អ្នក​បុរាណវិទ្យា​រកឃើញថា ខ្មែរ​បុរាណ​អាច​អភិវឌ្ឍ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​ដោយ​ខ្លួនឯង​
​ចំពោះ​មតិ​នេះ ក៏មាន​ការគាំទ្រ​ពី​លោក​សាស្ត្រាចារ្យ ដុន ហៃ អ្នក​បុរាណ​វិទូ ដែល​បានធ្វើ​កំណាយ​ឡ​បុរាណ​នៅ​ប្រទេស​វៀតណាម និង ថៃ​ផងដែរ ហើយ​បច្ចុប្បន្ន បញ្ហា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​ក៏​កំពុង​សិក្សា​បន្ថែម​នៅ​តំបន់​អង្គរ ។ លោក​ក៏​មិនបាន​ជំទាស់​ចំពោះ​ការលើកឡើង​របស់​អ្នកស្រាវជ្រាវ​ខ្មែរ និង បរទេស​ភាគច្រើន​ដែល​គិតថា ខ្មែរ​យក​លំនាំ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​ពី​ប្រទេស​ចិន​នោះដែរ​ ​តែ ​លោក សាស្ត្រាចារ្យ មានប្រសាសន៍បញ្ជាក់ថា បើ​ចម្លងគឺ​ខ្មែរ​មាន​ទំនាក់ទំនង​នឹង​នគរចម្ប៉ាច្រើនជាង ព្រោះ​នៅក្នុង​សម័យកាល​តែមួយ ចម្ប៉ា​ក៏មាន​ការធ្វើ​ឡ​ដុត​ភាជន៍​ដូចគ្នា​ដែរ ។​

អ្នក​បុរាណវិទ្យា​រកឃើញថា ខ្មែរ​បុរាណ​អាច​អភិវឌ្ឍ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​ដោយ​ខ្លួនឯង​

​ករណីនេះដូច​ការរកឃើញ​ឡ​នៅ​វៀតណាម តែ​មិនមែន​វៀតណាម​ធ្វើ​ទេ គឺជា​របស់ ចម្ប៉ា ហើយ​លក្ខណៈ​នេះ ក៏​ស្រដៀង​នឹង​ខ្មែរ​ដែរ ៕     ​សុថា​ត់​

អ្នក​បុរាណវិទ្យា​រកឃើញថា ខ្មែរ​បុរាណ​អាច​អភិវឌ្ឍ​បច្ចេកទេស​ធ្វើ​ឡ​ដុត​ភាជន៍​ដោយ​ខ្លួនឯង​