អ្នកប្រាកដជា ហួសចិត្ត ចំពោះចម្លើយ បុរសម្នាក់នេះ ប្រសិនបើគាត់ឈ្នះ ឆ្នោតរង្វាន់ធំ ៥០០លានដុល្លារ (មានវីដេអូ)

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់ បានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្ត យ៉ាងខ្លាំង ដោយសារតែចម្លើយ របស់គាត់ ប្រសិនបើគាត់ ឈ្នះឆ្នោតរង្វាន់ធំ ចំនួន ៣៥០លានផោន (៥០០លាន ដុល្លារអាមេរិក)។

អ្នកប្រាកដជា ហួសចិត្ត ចំពោះចម្លើយ បុរសម្នាក់នេះ ប្រសិនបើគាត់ឈ្នះ ឆ្នោតរង្វាន់ធំ ៥០០លានដុល្លារ (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរូបនោះ ត្រូវបានអ្នករាយការណ៍ស្រីម្នាក់ របស់ទូរទស្សន៍ប៉ុស្តិ៍ Fox 5 News សម្ភាសន៍ នៅឯកន្លែងទិញឆ្នោត ផ្សងសំណាងមួយ ក្នុងសហរដ្ឋអាមេរិក ខណៈគាត់កំពុងតែ បំពេញលេខឆ្នោត នៅលើក្រដាកឆ្នោត មួយសន្លឹក ដោយសង្ឃឹមថា អាចឈ្នះបាន រង្វាន់ធំ ចំនួន ៥០០លាន ដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ អ្នករាយការណ៍ស្រី ខាងលើ បានសួរទៅកាន់ បុរសរូបនោះ ទាំងកំពុង ចាក់ផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ថា ប្រសិនបើគាត់ ឈ្នះរង្វាន់ធំ ចំនួន ៥០០លានដុល្លារ តើគាត់នឹងយកលុយ ទាំងនោះ ទៅធ្វើអីខ្លះ ស្រាប់តែបុរស រូបនោះ ឆ្លើយមកវិញ ដោយមិនមាន ការអៀនខ្មាសថា «យកទៅលេងស្រី និងទិញថ្នាំកូកាអ៊ីន» ទៅវិញ។

យ៉ាងណាមិញ ចម្លើយមួយនេះ បានធ្វើឲ្យ អ្នករាយការណ៍ស្រី រូបនោះ ហួសចិត្ត និងសើច រួចនិយាយថា នេះមិនមែនជាចម្លើយ ដែលនាងចង់បាន នោះទេ រួចក៏ដើរចេញ តែម្តង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត