អ្នកជំនាញទល់គំនិតគិតមិនទាន់យល់ តោភ្នំមួយក្បាលមានចង្កូម ដុះពីលើថ្ងាសយ៉ាងចម្លែក

អាមេរិក៖ សត្វតោភ្នំដ៏ចម្លែកមួយក្បាល ដែលមានចង្កួមទីពីរ ដុះយ៉ាងប្លែកនៅលើថ្ងាស ត្រូវបានគេ បរបាញ់បាន នៅលើភ្នំ មួយកន្លែង បានធ្វើឲ្យអ្នកជំនាញគិតមិន យល់ខ្វែងគំនិតគ្នា និងបកស្រាយមិនទាន់បាន ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វតោភ្នំចម្លែកនេះ ត្រូវបានអ្នក បរបាញ់មិនស្គាល់អត្តសញ្ញាណម្នាក់ បាន បាញ់សម្លាប់នៅ តំបន់ Weston ក្នុងរដ្ឋ Idaho ហើយអ្នកបរបាញ់រូបនោះបាន ថតរូបសត្វតោភ្នំចម្លែកមួយនេះ ដោយឃើញថាសភាព សត្វតោភ្នំនេះ មានចង្កូមពណ៌លឿងជាច្រើន ដុះចេញ មកក្រៅពីលើថ្ងាសរបស់វា ដែល ខុសពី សត្វតោភ្នំធម្មតា ។​

អ្នកជំនាញទល់គំនិតគិតមិនទាន់យល់ តោភ្នំមួយក្បាលមានចង្កូម ដុះពីលើថ្ងាសយ៉ាងចម្លែក

ក្រោយមករូបភាពសត្វតោនេះ ត្រូវបានផ្ញើទៅកាន់ការិយាល័យការពារ សត្វព្រៃនិងមច្ឆា ក្នុងតំបន់នោះ ដែលនៅ ទីនោះ ហើយដែល អ្នកជំនាញទល់គំនិតបកស្រាយខុសគ្នាៗ ដោយមិនដឹងថា មូលហេតុធ្វើឲ្យសត្វតោមាន ចង្គូមដុះចេញលើថ្ងាសបែបនេះ នៅឡើយ ។

ក្នុងនោះ លោក Zach Lockye អ្នកជំនាញខាងជីវវិទ្យានិងជីវិតសត្វព្រៃម្នាក់ បានរៀបរាប់ថា រូបភាព ដែលគាត់ ឃើញពិត ជាចម្លែកណាស់ ដែលធ្វើឲ្យពួកគាត់នាំគ្នា អេះក្បាលឆ្ងល់ពេលឃើញរូបនេះភ្លាម ។

យ៉ាងណាមិញ អ្នកជំនាញមួយចំនួនទៀតបាន គិតថា ចង្កូមដែលដុះលើថ្ងាសតោនេះ អាចជាផ្នែកមួយនៃ តោភ្លោះដែល ងាប់ក្នុងពោះមេ ហើយក៏ជាប់អវៈយវៈនៅលើថ្ងាស តោនេះតែម្តង ខណៈដែល អ្នកជំនាញផ្សេងទៀត សន្និដ្ឋានថា ផ្សេងពីនេះថា ចង្កូមនេះអាច ជាសាច់ដុះដ៏កម្រ ហៅថា teratoma ជាប្រភេទសាច់ដុះ ដែលផ្ទុក ដោយអវៈយវៈ និងសរីរាង្គដូចជា សក់ ធ្មេញ និងឆ្អឹងជាដើម ។

ទោះបីជាយ៉ាងណា អ្នកជំនាញថា ករណីសន្និដ្ឋានទាំងពីរខាងនេះ កម្រកើតមានឡើងបំផុត ប៉ុន្តែ ក្រុម អ្នកជំនាញដដែលថា ប្រសិនបើ ពួកគេទទួលបានសត្វតោ នេះមកពិនិត្យ ពួកគេនឹងធ្វើការសន្និដ្ឋានកាន់ តែច្បាស់ ពីសត្វតោភ្នំមួយក្បាលនេះ ។

គួរបញ្ជាក់ដែរថា តោភ្នំជាប្រភេទសត្វតោធំជាងគេ នៅសហរដ្ឋអាមេរិក ហើយជាធម្មតាតោភ្នំ ត្រូវបាន គេប្រទះ ឃើញ នៅពេលយប់ ដែលតោភ្នំជាសត្វដែលអាថ៌កំបាំង និង រស់នៅតែឯង ។ ចំពោះ សត្វតោភ្នំនេះ តោឈ្មោល អាច មានទម្ងន់រហូតដល់ ១០០គីឡូក្រាម ហើយ តោញីអាចមានទម្ងន់ដល់ ៦៤ គីឡូក្រាម ៕

អ្នកជំនាញទល់គំនិតគិតមិនទាន់យល់ តោភ្នំមួយក្បាលមានចង្កូម ដុះពីលើថ្ងាសយ៉ាងចម្លែក
តោភ្នំធម្មតានៅសហរដ្ឋអាមេរិក

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត