ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

Joaquin Guzman​ ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ El Chapo ​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ម៉ិកស៊ីកូ​ចាប់​ខ្លួន​​បាន​ជា​ថ្មី​ម្ដង​ទៀត​យប់​មិញ​នេះ ​បន្ទាប់​ពី​រូប​គេ​ព្យាយាម​រត់​គេច​តាម​​ផ្លូវ​​ក្រោម​ដី។

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

​កូន​ចៅ​ចំនួន​៥​នាក់​​របស់​ El Chapo បាន​​ស្លាប់​ក្រោយ​ការ​វាយ​ប្រហារ​​តដៃ​​រយៈពេល​​៣ម៉ោង​ជាមួយ​ទាហាន ខណៈ​ដែល​​ស្ដេច​គ្រឿង​ញៀន​​បាន​សម្ងំ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ ​នាទី​ក្រុង​ Los Mochis ​ហើយ​រូប​គេ​បាន​រត់​គេច​តាម​លូ​ផ្លូវ​ក្រោម​ដី​ តែ​ក្រោយ​មក​​ត្រូវ​កង​កម្លាំង​តាម​ប្រមាញ់​ចាប់​ខ្លួន​បាន។

Enrique Pena Nieto ​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ីកូ បាន​ប្រកាស​លើ​ Twiiter ថា៖ “បេសកកម្ម​បាន​ជោគជ័យ​ហើយ…ខ្ញុំ​ចង់​ជូន​ដំណឹង​ថា Joaquin Guzman ត្រូវ​បាន​ចាប់​ខ្លួន”។

El Chapo វ័យ​៥៧​ឆ្នាំ បាន​ហែក​គុក​ ​កាល​ខែ​កក្កដា ឆ្នាំ​២០១៥ ​ដែល​គេ​​សង្ស័យ​ថា​​មាន​រនុក​ក្នុង​ ​និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​យាម​គុក​ទាំង​អស់​​ចំនួន​២៣​នាក់​​​នា​ពេល​នោះ​ផង​ដែរ៕

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ ​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ ក្រោយ​​រត់​គេច​​តាម​ផ្លូវ​ក្រោម​ដី

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ nbcnews | thesun