សកម្មភាព​ធម្មតាៗ​មែន​! តែ​ប្រយ័ត្ន ខ្មាស​គេ​!

សកម្មភាព​ធម្មតាៗ​មែន​! តែ​ប្រយ័ត្ន ខ្មាស​គេ​!

​មនុស្ស​គ្រប់គ្នា​ប្រាកដ​ជា​ធ្លាប់​ឆ្លងកាត់ រឿងរ៉ាវ​ឡប់ៗ ឆោតល្ងង់​មួយពេល ដែល​ធ្វើឲ្យ​អ្នក​ខ្មាស់​គេ និង​ត្រូវបាន​គេ​សើចចំអក​ដាក់​ហើយ​។ សកម្មភាព​ទាំងនោះ ពេលខ្លះ គឺ​វា​ធម្មតា​នោះទេ ប៉ុន្តែ ប្រសិនបើ​អ្នក​មិន​ប្រយ័ត្ន ក្នុង​ការប្រើ​ទឹកមុខ ឬ​កាយវិការ នោះ​វា​នឹង​ប្រែ​ក្លាយទៅជា​រឿង ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​បំផុត​។ ឧទាហរណ៍ ពេល​អ្នក​ស្លៀកពាក់​ស្អាតបាត ប៉ុន្តែ បែរ​ជា​ភ្លេច​រូត​ខោ​ទៅវិញ​។​

ក្រៅពីនេះ អ្នក​ត្រូវ​រៀន​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​ទឹក​មុខ​របស់​ខ្លួនឯង ដើម្បី​កុំឲ្យ​អ្នកដ៏ទៃ​មើលងាយ ឬ​សើចចំអក​។

​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​អាហារ​
​ពេល​អ្នក​ឃ្លាន អ្នក​ប្រាកដជា​ញ៉ាំ ដោយ​មិន​បាន​គិត ពី​មនុស្ស​ជុំវិញខ្លួន ឬ​ភ្លេច​គិត​អ្វី​ទាំងអស់​។ ពេលខ្លះ អ្នក​អាច​ញ៉ាំ​លឺៗ ញ៉ាំ​ជ្រុះ​ចេញ​ពី​មាត់ ឬ​ហោះចូល​ចាន​អ្នក​ដ៏​ទៃ​ជាដើម​។ វា​ជា​ទង្វើ​មួយ មិន​គប្បី​កើតមាន​ទាល់តែសោះ​។​

​ពេល​គេ​មិន​ជ្រើស​យក​អ្នក ឬ​មិន​ឲ្យ​អ្នក​
​តើ​អ្នក​ធ្លាប់​និយាយថា “​អរគុណ​” ចំពោះ​គាត់​ដែរឬទេ ពេល​អ្នក​ចៅហ្វាយ​អ្នក ដំឡើង​តំណែង​ឲ្យ​មិត្ត​រួម​ការងារ តែ​មិនមែន​ជា​អ្នក​ទៅ​វិញ​? តើ​អ្នក​ធ្លាប់​អរគុណ​គេ​ដែរ​ឬទេ នៅពេល​ដែល​អ្នក​សង្ឃឹម​ថា គេ​នឹង​ឲ្យ​របស់​អ្វី​មួយ​ដល់​អ្នក តែ​បែរជា​គេ ឲ្យ​មិត្តភក្តិ​ដែល​អង្គុយ​ក្បែរ​អ្នក​ទៅ​វិញ​? ចូរ​គ្រប់គ្រង​ទឹកមុខ និង​អារម្មណ៍​របស់​អ្នក​ឲ្យបាន កុំ​ឲ្យ​ខ្មាស់​គេ​ទាន់​។​

​មិនចេះ​ទ្រាំ​
​មនុស្ស​ភាគច្រើន អាច​កាត់​សំដី ឬ​ប៉ះទង្គិច​គ្នា​នឹង​អ្នក​ដ៏​ទៃ ដោយ​មិន​ដឹង​ខ្លួន​។ នេះ​ក៏​ជា​រឿង​មិន​គួរ​កើត​មាន​ដែរ​។ អ្នក​អាច​នឹង​ខ្មាស់​គេ ប្រសិនបើ​គេ​មិន​អនុញ្ញាត​ឲ្យ​និយាយ តែ​អ្នក​បែរជា​ធ្លោយមាត់​បាត់​ទៅ​ហើយ​នោះ​។​

​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ពេក​
​ការ​គ្មាន​ទំនុកចិត្ត ចំ​ពោះ​ខ្លួនឯង និង​ការ​ខ្មាស់អៀន អាច​ធ្វើឲ្យ​អ្នក​កាន់តែ​លំបាក និង​ត្រូវបាន​គេ​សើចចំអក​ជា​មិនខានឡើយ​។ ឧទាហរណ៍ ពេល​អ្នក​ត្រូវ​ឡើង​ធ្វើ​បទសំភាសន៍ ជា​សាធារណៈ ភាព​ខ្មាស់អៀន ឬ​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង នឹង​ធ្វើឲ្យ​អ្នក បញ្ចេញ​សម្លេង ឬ​កាយវិការ​គួរ​ឲ្យ​ចង់​សើច​ជា​មិនខានឡើយ​។​

​ការរំពឹង​ទុក​
​ទឹកមុខ​របស់​អ្នក អាច​នឹង​គួរ​ឲ្យ​ចង់​សើច នៅពេល​ដែល​អ្នក កំពុង​រំពឹង ឬ​សង្ឃឹមលើ​រឿង​អ្វីមួយ​ខ្លាំងពេក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។