រូបមន្ត​សម្រាប់​បំបាត់​ការ​ទល់លាមក​

រូបមន្ត​សម្រាប់​បំបាត់​ការ​ទល់លាមក​

​មាន​មនុស្ស​មួយចំនួន​តែងតែ​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក ដោយសារ​តែ​គេ​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ឬ​គេ​មិន​បរិភោគ​បន្លែ និង​ផ្លែឈើ​ច្រើន ជាងនេះទៅទៀត​ការមិន​ផឹកទឹក​ច្រើន​ក៏​អាច​បណ្តាលឱ្យមាន​ជំងឺ​នេះ​ដែរ​។ ដូចនេះ​តើ​មាន​រូបមន្ត​អ្វីខ្លះ​ក្នុង​ការបំបាត់​អាការៈ​នេះនោះ​?
 
​គ្រឿងផ្សំ ៖ ខ្ញី​មួយ​ដុំ​តូច ទឹកឃ្មុំ​បរិមាណ​ល្មម ក្រូចឆ្មារ​មួយ​ផ្លែ​។​
 
​របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវតែ​លាង​ខ្ញី​ឱ្យ​ស្អាត រួច​ចិត​វា​ជា​បន្ទះៗ ហើយ​យក​វា​ទៅ​ដាំ​ជាមួយ​ទឹក​ពី​៣​ទៅ​៥​នាទី នៅពេល​ដែល​អ្នក​ដាំទឹក​ខ្ញី អ្នក​អាច​ច្របាច់​ក្រូចឆ្មារ​យក​ទឹក​វា​ចេញ​មក បន្ទាប់​មក​អ្នក​ត្រូវតែ​ចាក់ទឹក​ខ្ញី​ដែល​ដាំ​រួច​ទៅ​ក្នុង​កែវ​មួយ រួច​ទុក​វា​ឱ្យ​ត្រជាក់ ក្រោយពេល​ដែល​ត្រជាក់​រួច អ្នក​អាច​ដាក់​ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ចូល កូរ​បញ្ចូល​គ្នា រួច​យកមក​ផឹក​ជាការ​ស្រេច​។​
 
​បញ្ជាក់ ៖ ចំពោះ​មនុស្ស និង​កូនក្មេង​ដែល​មាន​ក្រពះ និង​ពោះវៀន​មិនល្អ មិនគួរ​ប្រើ​រូបមន្ត​នេះឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​ក្រពះ​គេ​ឈឺ​បាន​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។