គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩

ភ្នំពេញ: ដូចជា​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ អាណត្តិ​ទី​៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​បូកសរុប​ការងារ​នៅក្នុង​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​ទៅមុខ​បន្តទៀត​។ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​ពិធី​បិទ​មហាសន្និបាត​។​
​    ​
​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ នា​ព្រឹក​ថ្ងៃទី​៩​មករា​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ  សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​
​    ​
​លោក ​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទី​១.​អាន​របាយការណ៍​សភា​ព​ការណ៍​នយោបាយ និង​ដាក់​ទិសដៅ​សម្រាប់​រយៈពេល​ខាងមុខ​។ ទី​២.​ពិភាក្សាគ្នា​លើ​របាយការណ៍​នយោបាយ និង​ទី​៣.​ស្តាប់​ការណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​
​    ​
​លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ក្រៅពីនេះ ក៏មាន​ការណែនាំ​អំពី​ផែនការ​ឆ្ពោះទៅរក​ការបោះឆ្នោត​ឃុំ សង្កាត់ ដោយ​ការណែនាំ​នេះ អាន​ដោយ​សម្តេច​ក្រឡាហោម ស ខេង ។​
​    ​
​ចំណែក​សម្តេច​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ចេញពី​កន្លែង​ធ្វើ​សន្និបាត​មក​ថា "​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវធ្វើ​សន្និបាត​រយៈពេល ២​ថ្ងៃ ដើម្បី​ពិភាក្សា​គ្រប់​បញ្ហា​របស់​ប្រទេសជាតិ​"​។​

​សូមជម្រាបថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៨ អាណត្តិ​ទី​៥ របស់​គណបក្ស​ន្រ​ជា​ជនកម្ពុជា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ បាន​បោះឆ្នោត​ជ្រើសតាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​អនុប្រធាន​គណបក្ស​៕​

គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩

គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩

គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩

គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩