ឈឺពោះ​ពេល​ជិត​កើត គួរតែ​ធ្វើ​ដូចម្តេច​?

ឈឺពោះ​ពេល​ជិត​កើត គួរតែ​ធ្វើ​ដូចម្តេច​?

នៅ​មុនពេល​ដែល​ជិត​សម្រាលកូន អ្នក​ម្តាយ​គ្រប់​គ្នា​សុទ្ធតែ​មាន​អា​ការៈឈឺ​ពោះ គ្រាន់តែ​អ្នកខ្លះ​ឈឺ​តិច ឯ​អ្នកខ្លះ​ឈឺ​ខ្លាំង ដូចនេះ​តើ​មាន​វិធី​អ្វី​សម្រាប់​ទប់ទល់​នឹង​អា​ការៈនេះទៅ​?
 
1.​ ​នៅពេល​ដែល​អ្នក​ឈឺពោះ អ្នក​អាច​គេង​មួយ​ចំហៀង​ខ្លួន រួច​ផ្តោតអារម្មណ៍​ទៅលើ​ការដកដង្ហើម នោះ​វា​អាច​ជួយ​អ្នក​កាត់បន្ថយ​អា​ការៈឈឺ​បាន ដោយ​អ្នក​ត្រូវ​ដកដង្ហើម​ឱ្យ​វែង ប្រសិន​ជា​ឈឺ​ខ្លាំង អ្នក​អាច​ដក​ឱ្យ​លឿន​បាន តែបើ​រាង​ធូរ​បន្តិច អ្នក​អាច​ដកដង្ហើម​យឺតៗ​វិញ​។​
 
2.​ ​ក្រោយពេល​ដែល​អ្នក​ឈឺ​រួច អ្នក​អាច​ចុះ​ពីលើ​គ្រែ​ដើរ​ដើម្បី​ឱ្យ​ទារក​ធ្លាក់ចុះ​មក​ក្រោម​បាន ប៉ុន្តែ​ត្រូវ​តែ​មាន​សមាជិក​គ្រួសារ​កំដរ​។​
 
3.​ ​អ្នក​ក៏​អាច​ប្រើ​ទឹកកក​មក​ស្អំ​នៅ​ក្រោយខ្នង​អ្នក​ត្រង់​កន្លែង​រាង​ក្រោម​ដែរ ព្រោះ​វា​អាច​ជួយ​ឱ្យ​អាការៈ​នេះ​រាង​ធូរស្រាល​បន្តិច​។​
 
4.​ ​នៅពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ឈឺ​ពោះ អ្នក​អាច​យក​ខ្នើយ ភួយ ឬ​របស់​ដែល​ទន់ៗ យក​មក​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កាន់​បាន នោះ​គេ​នឹង​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​បន្តិច​។​
 
5.​ ​អ្នក​អាច​ដើរ​ហាត់ប្រាណ​បាន ព្រោះ​ពេល​ដែល​អ្នកដើរ វា​អាច​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់​បាន​ខ្លះ​។​
 
6.​ ​អ្នក​ក៏​អាច​ប្រើ​ទឹក​ក្តៅ​សម្រាប់​ងូតទឹក​បានដែរ ព្រោះ​ទឹក​ក្តៅ​អាចជួយ​អ្នក​ឱ្យ​បន្ធូរ​អារម្មណ៍​បាន និង​ជួយ​ម៉ាស្សា​អ្នក​បាន​ទៀតផង ដូចនេះ​វា​ក៏​អាច​ជួយ​បំបាត់​អា​ការៈឈឺ​ចុកចាប់​របស់​អ្នក​បាន​ដូចគ្នា នោះ​អ្នក​នឹង​មិន​សូវ​ឈឺ​ឡើយ​។​
 
7.​ ​អ្នក​អាច​ឱ្យ​ស្វាមី​អ្នក​ជួយ​ម៉ាស្សា​ជើង និង​ដៃ​របស់​អ្នក​បាន ព្រោះ​វា​អាច​បង្វែរ​អារម្មណ៍​អ្នក​ពី​ការ​ឈឺ​ចុកចាប់​របស់​អ្នក​មក​លើ​ការ​ម៉ាស្សា​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។