រថយន្ត HYLANDER បុក​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​

​ភ្នំ​ពេ​ញ៖ ប៉ូលីស​ប៉ុស្តិ៍ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ៩​ និង ​២៥​នាទី​យប់​ថ្ងៃទី៧ ខែមករា ឆ្មាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី ខាងលិច​ស្តុ​ប​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ២០០​មែត្រ ។​ ​មន្ត្រី​ប៉ូលីស​ដែល​រងគ្រោះ​ខាងលើ​មានឈ្មោះ រឿន ភក្តី អាយុ​ជាង ៤០​ឆាំ្ន ​ជាម​ន្ត្រី​ប៉ូលីស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ។​ តាម​ប្រភពពី​កន្លែងកើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក YAMAHA TAURUS ជា​ម៉ូតូ​របស់​អង្គភាព​ប៉ូលីស ពាក់​ស្លាក​លេខ នប 1 5865 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទិសដៅ​ពី​កើ​តទៅ​លិច ខ​ណះ​ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត ម៉ាក  ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 3039 ។

រថយន្ត HYLANDER បុក​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​

បើក​មក​បញ្ច្រាស់ទិស​គ្នា បាន​ឆ្លងផ្លូវ​ទៅ​ឆ្វេង​ដៃ ក្នុង​ល្បឿន​លឿន មិនបាន​មើល​ច្បាស់​ថា​ មាន​ម៉ូតូ​មកពី​មុខ​បុក​ចំ​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ រងរបួស​បែក​ប្រអប់ជើង​ខាងឆ្វេង និង​ បែកក្បាល តែ​សំណាងល្អ​គាត់​បាន ពាក់មួក​សុវត្ថិ​ភាពជា​ប់​ នឹង​ក្បាល​ទើប​មិន​បណ្តាលអោយ​គាត់​គ្រោះថ្នាក់​ដល់​ជីវិត​ ។ ភ្លាមនោះ​រថយន្ត បាន​បើក​មក​ផ្លូវ​ខាងស្តាំ​ដៃ​ជា​ផ្លូវ​របស់​រថយន្ត​វិញ តែ​ត្រូវ​ប្រជា​ពលរ​ដ្ធ ជួយ​ឃាត់​បាន​ទាំង​មនុស្ស ​និង ​រថយន្ត ។ ក្រោយពេល​កើតហេតុ​រថយន្ត​ក្លីនិក​ឯកជន គីម សុង មក​ដឹក​យកទៅ​ព្យាបាល​ភ្លាម ។ បន្ទាប់ពី​ដឹក​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ លោក យឹម សារ៉ាន់ អធិការ​នគរ​បានខ​ណ្ឌ​ពោធិ៍សែន​ជ័យ បាន​បញ្ជា​ និង ​ដឹកនាំ​កម្លាំង​ចុះទៅ អន្តរាគមន៍ ចាត់ចែង ទៅដល់​មន្ទី​ពេទ្យ​ភ្លាមៗ​ ផងដែរ ៕ (ប្រភព TV5)

រថយន្ត HYLANDER បុក​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​