រថយន្ត RAV4L បើក​លឿន​ជ្រុល​ចង្កូត​ឡើងលើ​សួន​ទ្រូងផ្លូវ និង បុក​បាក់​បង្គោល​ភ្លើង​រៀប​ដល់​ដី​អស់ ១​ដើម​

ភ្នំពេញ​៖ ​រថយន្ត​ RAV4 L មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ឡើងលើ​សួន​ទ្រូងផ្លូវ​ និង ​បុក​បង្គោល​ភ្លើង​បាក់​រៀបដល់​ដី​អស់​១​ដើម ហើយ​ត្រូវ​រថយន្ត​កុង​ទី​ន័​រដែ​លបើក​បញ្ច្រាស់ទិស​គ្នា​បុក​ចំ​ពី​ច​ហៀ​ង​គូទ​បែក​កញ្ចក់​រង​ការខូចខាត ។ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ​១០ ​និង​ ៤០​នាទី​ យប់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​មុន្នី​រេ​ត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ថយ​ន្ត​បង្ក​ម៉ាក​ RAV4L​ ពណ៌​​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2W 7071 បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​លឿន ។

រថយន្ត RAV4L បើក​លឿន​ជ្រុល​ចង្កូត​ឡើងលើ​សួន​ទ្រូងផ្លូវ និង បុក​បាក់​បង្គោល​ភ្លើង​រៀប​ដល់​ដី​អស់ ១​ដើម​

ខ​ណះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ជ្រុល​ចង្កូត​ឡើងលើ​សួន​ទ្រូងផ្លូវ ហើយ​បាន​បុក​បង្គោល​ភ្លើង​បាក់​រៀប​ដល់​ដី​អស់​ ១​ មួយ​ដើម ខ​ណះ​ពេលនោះ​ស្របពេល​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​បើក​បញ្ច្រាស់ទិស​គ្នា​បុក​ចំ​ពី​ច​ហៀ​ង​គូទ​រថយន្ត​បង្ក​បណ្ដាល​ឲ្យ​បែក​កញ្ចក់​រង​ការខូចខាត ហើយ​រថយន្ត​កុង​ទី​ន័​រ​បាន​បន្ត​ល្បឿន​បើក​គេចខ្លួនបាត់​ ។​ ដោយឡែក​ម្ចាស់​រថយន្ត​RAV4L ដែល​បង្កហេតុ​មិន​បណ្ដាល​ឲ្យ​រងរបួស​នោះទេ ហើយ​ភ្លាមៗ​បាន​បើកទ្វា​គេចខ្លួនបាត់​ស្រមោល​ពី​កន្លែងកើតហេតុ​តែម្ដង​ ។​ ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ​និង​ ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​៕ (ប្រភព TV5)

រថយន្ត RAV4L បើក​លឿន​ជ្រុល​ចង្កូត​ឡើងលើ​សួន​ទ្រូងផ្លូវ និង បុក​បាក់​បង្គោល​ភ្លើង​រៀប​ដល់​ដី​អស់ ១​ដើម​