អ៊ុល រ៉ាវី គ្រោង​វះកាត់​ស្រាំ​ឆ្អឹង​​ជង្គង់​​ថ្ងៃ​ចន្ទ​​នេះ​​នៅ​មន្ទីរពេទ្យ​រុស្សី

អ៊ុល រ៉ាវី គ្រោង​វះកាត់​ស្រាំ​ឆ្អឹង​​ជង្គង់​​ថ្ងៃ​ចន្ទ​​នេះ​​នៅ​មន្ទីរពេទ្យ​រុស្សី

ខ្សែ​បម្រើ​ អ៊ុល​ រ៉ាវី ​មាន​របួស​ស្រាំ​​ឆ្អឹង​ជង្គង់​ជិត​២​ខែ​ នឹង​ត្រូវ​វះកាត់​​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត(ពេទ្យ​រុស្សី) ​នា​ថ្ងៃ​ចន្ទ ទី១១ ខែ​មករា ឆ្នាំ​២០១៦ ​នេះ​ហើយ។

 

អ៊ុល រ៉ាវី គ្រោង​វះកាត់​ស្រាំ​ឆ្អឹង​​ជង្គង់​​ថ្ងៃ​ចន្ទ​​នេះ​​នៅ​មន្ទីរពេទ្យ​រុស្សីគីឡាករ អ៊ុល រ៉ាវី កណ្ដាល

តាម​ការ​ឲ្យ​ដឹង​ពី​លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​របស់​ក្លិប​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​​ថា អ៊ុល​ រ៉ាវី ដែល​មាន​របួស​តាំង​ពី​បញ្ចប់​ភារកិច្ច​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មក​នោះ នឹង​ធ្វើ​ការ​វះកាត់​​នា​ថ្ងៃ​ចន្ទ​នេះ​ហើយ។ ​ការ​ចំណាយ​​​សម្រាប់​​​ព្យាបាល​ និង​ការ​វះកាត់​ជំងឺ​ស្រាំ​ឆ្អឹង​របស់​ អ៊ុល រ៉ាវី អស់​ប្រហែល​​ពី ៣០០ ទៅ ៥០០ ដុល្លារ​អាមេរិក​ក្លឹប​ចេញ​ទាំង​អស់។

 

​គ្រូ​ជំនួយ​រូប​នេះ​បន្ត​ថា ​ប្រសិន​បើ​​ការ​វះកាត់​ទទួល​បាន​ជោគជ័យ​ អ៊ុល រ៉ាវី ​នឹង​អាច​បង្ហាញ​ខ្លួន​ហ្វឹកហាត់​វិញ​បាន​ក្នុង​រយៈ​ពេល​២ ខែ។ ​អ៊ុល រ៉ាវី ​​បាន​រង​របួស​​ដៃ​ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​មុន​បញ្ចប់​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៥៕

 


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​

​​​