ក្រសួងមហាផ្ទៃ ធ្វើអត្តសញ្ញាណប័ណ្ណ ជាង៧លានប័ណ្ណ ជូនពលរដ្ឋរួចរាល់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងបានធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំនួន៦.៦៥៨.៧២៩ប័ណ្ណ។

នេះជាការថ្លែងរបស់សម្តេច ស ខេង ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៣៩ អាណត្តិទី៥ កាលពីព្រឹកថ្ងៃទី៩ មករា ឆ្នាំ២០១៦។

សម្តេចបានលើកឡើងទៀតថា ការធ្វើប័ណ្ណនេះ  គិតមកដល់ត្រឹមថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៦ ហើយក្នុងនោះក្រសួង បន្តអនុវត្តធ្វើប័ណ្ណផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៤.២៨៥.៣៧២ ប័ណ្ណទៀតនៅទូទាំងប្រទេស ៕

ក្រសួងមហាផ្ទៃ ធ្វើអត្តសញ្ញាណប័ណ្ណ ជាង៧លានប័ណ្ណ ជូនពលរដ្ឋរួចរាល់

ក្រសួងមហាផ្ទៃ ធ្វើអត្តសញ្ញាណប័ណ្ណ ជាង៧លានប័ណ្ណ ជូនពលរដ្ឋរួចរាល់