កត់កន្ទុយលេខ និងល្បែងផ្សេងៗ រីកសាយភាយ ពេញបន្ទុក នៅក្នុងផ្សារជិនណាន អាជ្ញាធរមូលដ្ឋាន ត្រូវថ្នាំសណ្តំ

ភ្នំពេញ៖ អ្វីដែលហៅថា គោលការណ៍ ៩ចំណុច ស្តីពីភូមិសង្កាត់មានសុវតិ្ថភាព ចែងដោយក្រសួងមហាផ្ទៃ ហើយតម្រូវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ អនុវត្តគោលការណ៍ ភូមិសង្កាត់មានសុវត្ថិភាពនេះ ត្រូវបានគេទទួលស្វាគមន៍ ចំពោះគោលការណ៍ល្អនេះ ក៏ប៉ុន្តែគោលការណ៍នេះ ធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ជាពិសេសក្នុងទឹកដីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រីកសាយភាយល្បែងកត់កន្ទុយលេខ និងល្បែងផ្សេងៗពេញបន្ទុក។

នៅក្នុងសង្កាត់នេះ មានប្រជាពលរដ្ឋរស់នៅច្រើនគ្រួសារ រីឯល្បែងស៊ីសងក៏មានច្រើនផងដែរនៅតំបន់នេះ ហើយមានមន្រ្តីនគរបាល ជាន់ខ្ពស់ម្នាក់ ដែលគេស្គាល់ថា ជាមេកត់កន្ទុយលេខនៅផ្សារជិនណាន ស្ថិតនៅខាងក្រោយមណ្ឌលសុខភាព សង្កាត់ទឹកថ្លា ក្នុងភូមិចុងថ្នល់ខាងលិច គឺប្លុកនេះពោរពេញទៅដោយ ការកត់កន្ទុយលេខពេញបន្ទុក មិនតិចជាង១០កន្លែងទេ ហើយប្រជាពលរដ្ឋ មានការរិះគន់ នឹងការលេងល្បែងកន្ទុយលេខនិងល្បែងផ្សេងៗ ធ្វើឲ្យកើតមានអំពើចោរកម្ម នៅក្នុងតំបន់ខាងក្រោយ មណ្ឌលសុខភាពទឹកថ្លា ពោលគឺក្នុងខណ្ឌសែនសុខនេះតែម្តង។

បញ្ហាទាំងនេះប្រជាពលរដ្ឋ ចង់លើកឡើងទៅនឹងគោលនយោបាយ របស់រដ្ឋាភិបាលទាំង ៩ចំណុច នោះគឺភូមិ-សង្កាត់ មានសុវត្ថិភាព ប៉ុន្តែផ្ទុយស្រឡះ មន្រ្តីខ្លះហាក់មិនសូវជាចាប់អារម្មណ៍ នេះក៏ព្រោះតែមន្រ្តីមួយចំនួនតូច ពាក់ព័ន្ធទៅនឹងបទល្មើសខុសច្បាប់។

ប្រជាពលរដ្ឋបាននិយាយចំៗថា នៅក្នុងផ្សារជិនណាន ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានទីតាំងកត់កន្ទុយលេខ ប្រមាណជិត១០កន្លែង ក្នុងនោះមានមន្រ្តីនគរបាល នៅក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ហួរ ជាអ្នករត់ការចរចារវាងម្ចាស់ទីតាំង បើកល្បែងជាមួយអាជ្ញាធរមូលដ្ឋាន ។

បើតាមប្រភពព័ត៌មាន បានរាយការណ៍ថា កន្លងមកនគរបាលខណ្ឌសែនសុខ ធ្លាប់ចុះបង្រ្កាបទីតាំងទាំងនេះ ម្តងរួចទៅហើយ ដោយកាលនោះ ចាប់បានមនុស្ស៣នាក់ បន្ទាប់មកលេចឮព័ត៌មានថា សមត្ថកិច្ចដោះលែងមនុស្សទាំងនោះ ថ្នូរនឹងលុយ៣ពាន់ដុល្លារ ។ ប៉ុន្តែពេលនេះទីតាំងកត់ឆ្នោត ហាក់បើកធំជាងមុន ខណ:មន្រ្តីមូលដ្ឋានមិនសូវចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋសំណូមពរដល់ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជូន សុវណ្ណ មេត្តាមើលនិងចាត់ការរឿងនេះផង៕