ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

​គូស្នេហ៍​អ្នកសិល្បៈ​ដ៏​ផ្អែមល្ហែម​មួយគូ ដែល​ទទួលបាន​ការគាំទ្រ និង​ជូនពរ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ពី​អ្នកសិល្បៈ និង​ទស្សនិកជន លោក ប៉ែន ចំរុង និង ភិន សុ​ដា​លី​ស នាពេល​ថ្មីៗ​នេះ បាន​បង្ហោះ នូវ​វីដេអូ​គូស្នេហ៍​បែប​ផ្អែមល្ហែម និង​គួរ​ឲ្យ​ច្រណែន​របស់​អ្នក​ទាំងពីរ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ករ​បស់ ដា​លី​ស ផ្ទាល់ ។​

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

​បើតាម​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ ដា​លី​ស នាង​បាន​សរសេរ​ភ្ជាប់​ជាមួយនឹង វីដេអូ​នេះ​ថា «​មក​ថត​ទាំង​ព្រឹក​បានការ​ងារ​ធ្វើ​ភ្លាម បែក​ស្លុយ​លក្ខណៈ​គូ​អ៊ីចឹង​ហ្មង​» ។ សម្ដី​បែប ផ្អែមល្ហែម​នេះ រឹតតែ​បង្ហាញ​លក្ខណៈ​ល្អូកល្អិន​របស់​ពួកគេ​ថែមទៀត នៅពេលដែល​វីដេអូ​មាន​រយៈ ពេល ១ នាទី ២២ វិនាទី បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​រប​ស់ដា​លី​ស និង ចំរុង ក្នុងពេល​រួម ការងារ​ជាមួយគ្នា ។​

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

​តាមរយៈ​វីដេអូ​ខ្លី​របស់​គូស្នេហ៍​ទាំងពីរ​នេះ អ្នក​ដែល​សប្បាយរីករាយ​ជា​គេ​នោះ គឺ ដា​លី​ស តែម្ដង ដោយ​នាង​បាន​ទាំង​រាំ និង​ច្រៀង​ធ្វើ​កាយវិការ​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​ដាក់ ប៉ែន ចំរុង ដែលជា​ម្ចាស់ ចិត្ត​របស់​នាង តែ​អ្វីដែល​គួរ​ឲ្យ​ឆ្ងល់​នោះ ប៉ែន ចំរុង ហាក់ដូចជា​មិនសូវ​បណ្ដោយ​ខ្លួន​តាម ដា​លី​ស ប៉ុន្មាន​ឡើយ ដោយ ចំរុង ផ្ទាល់ បានធ្វើ​ជា​ប្រ​ងើយ​ដាក់ ដា​លី​ស ម្ដងម្កាល ហើយ​ថែមទាំង​បង្ហាញ​កាយវិការ​ដូចជា​មិនសូវ​ពេញចិត្ត និង​ធុញទ្រាន់​ចំពោះ​សកម្មភាព​មួយចំនួន របស់ ដា​លី​ស ទៅវិញ ។​

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

​សូមបញ្ជាក់ថា គូស្នេហ៍​សិល្បៈ​មួយគូ​នេះ ធ្លាប់មាន​ការមិន​ពេញចិត្ត​ពី​សំណាក់​គ្រួសារ​ខាង​ស្រី​រួច មកហើយ ដោយ​ឪពុក​ខាង​ស្រី​លោក អ៊ិន សុ​ភិន បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​បំបែក​គូស្នេហ៍​មួយ គូ​នេះ តែ​ពួកគេ​នៅតែ​ជំនះ​យ៉ាង​លំបាក ស្រប​ពេលដែល​មានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន ទាំងឡាយ និង​អ្នកសិល្បៈ​ដូចគ្នា ចំពោះ​ស្នេហា​របស់​អ្នក​ទាំងពីរ​នោះ ។​

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

​គួរ​រំ​ឮ​កថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បើទោះជា​លោក អ៊ិន សុ​ភិន ឪពុក​របស់ ដា​លី​ស មិន​ពេញ​ចិត្តនឹង​តារា​មាន​អាជីព​ច្រើន ប៉ែន ចំរុង យ៉ាងណាក្ដី ក៏​ក្នុងឱកាស​នៃ​ការ​សម្ភោ​ធ​រឿង «​ខ្មោច​ថតកុន​» វត្តមាន​របស់​គូស្នេហ៍​មួយគូ​នេះ នៅតែ​ផ្អែមល្ហែម​ចំពោះមុខ​លោក អ៊ិន សុ​ភិន ជា​ឪពុក​ខាង​ស្រី​ដូច​ធម្មតា​ដដែល ៕ ខេមរា​

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

ប៉ែន ចំរុង ហួសចិត្ត​ហ្មង​! (​មាន​វីដេអូ​)

 

មកថតទាំងព្រឹកបានការងារធ្វើភ្លាម បែកស្លុយលក្ខណៈគូរអីចឹងម៉ង….

Posted by Katy Love on Friday, January 8, 2016