រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី​មក​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​


​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ​(Péter Szijjiártó) នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤​ខែមករា ។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​ទំនាក់​ទំនងជា​ប្រពៃណី​ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​២ ។​

«​ក្នុង​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃនេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​ជួបពិភាក្សា​ការងារ ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​»​។ នេះ​បើ​ផ្អែក​តាម​សេចក្តីជូនដំណឹង​ដដែល​។​
​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឲ្យ​ដឹង​ទៀតថា លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​អគារ​ពាណិជ្ជកម្ម​កម្ពុជា​-​ហុង​គ្រី​ផងដែរ​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​