បុរសធាត់ឥតមេត្តា ជិះសត្វលា រហូតដល់គ្រាំក្នុង កំពុងប្រឈម មុខនឹងផ្លូវច្បាប់

អេស្ប៉ាញ៖ បុរសជនជាតិ អេស្ប៉ាញមួយរូប ដែលមានទំងន់ធ្ងន់ បានសម្លាប់សត្វលាមួយក្បាល ដោយ ជិះពីលើវា ហើយនឹង កំពុងត្រូវបានរៀបចំបញ្ជូន ទៅតុលាការ តាមរយៈពាក្យ បណ្តឹងពីអ្នក គាំពារសិទ្ធិសត្វពាហនៈ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ ដែលមានអាយុ ៣៨ឆ្នាំ និងមានទម្ងន់ ១៤៦គីឡូក្រាម បានយកសត្វ លាមួយក្បាល មកអង្គុយពីលើ ជាលក្ខណៈ លេងសើច ក្នុងកំឡុងពេល នៃការដាក់តាំង បង្ហាញមួយ នៅក្នុងក្រុង Lucena ប្រទេសអេស្ប៉ាញ កាលពីខែធ្នូ ឆ្នាំ ២០១៤។ សត្វលាមួយក្បាលនោះមានអាយុ ៥ខែ និងមានឈ្មោះថា Platero បានធ្លាក់ខ្លួនឈឺ ហើយគ្រូពេទ្យ បានធ្វើរោគវិនិច្ឆ័យ ថាវាមានរបួស គ្រាំក្នុងធ្ងន់ធ្ងរ និងកំពុងតែ វិវត្តធ្ងន់ធ្ងរជាង នេះទៅទៀត។ ដោយឡែកការ ស៊ើបអង្កេតលើករណី នេះត្រូវបានព្យួរចោល ពីព្រោះប៉ូលីស មិនមានភស្តុតាង គ្រប់គ្រាន់ ទើបមិនអាច ចាប់ជនល្មើស មកកាត់ទោសបាន នៅឡើយទេ។

មកទល់ពេលនេះ ទោះបីជាសត្វលានោះបាន ព្យាបាលដោយថ្នាំ ពេទ្យយ៉ាងណាក៏ដោយ ក៏មិនទាន់ អាចជាសះស្បើយ បាននៅឡើយ ហើយកំពុងស្ថិត ក្នុងស្ថានភាពគួរ ឲ្យព្រួយបារម្ភទៀតផង។ យ៉ាងណាមិញ បុរសអាយុ ៣៨ឆ្នាំរូបនោះ បានបដិសេធថា បើទោះជាបាន ឃើញលោកជិះលើ សត្វលានោះមែន ប៉ុន្តែរូបលោក មិនឃោរឃៅដល់ថ្នាក់ ទម្លាក់ទម្ងន់ ខ្លួនទាំងស្រុង ទៅលើសត្វលានោះទេ។

ជាមួយគ្នានេះដែរ សារព័ត៌មានមួយ បានចុះផ្សាយថា ពាក្យបណ្តឹងបាន ដាក់ចោទទៅលើ បុរសនោះហើយ និងគាត់អាច នឹងទទួល រងនូវការផាកពិន័យ រឺដាក់ទោសមិន ឲ្យនៅក្បែរសត្វពាហនៈ ព្រមទាំងអាចជាប់ ពន្ធធានាគារ បានដែរ ប្រសិនបើតុលាការ រកឃើញថា លោកពិតជាមាន កំហុសពិតមែន៕

បុរសធាត់ឥតមេត្តា ជិះសត្វលា រហូតដល់គ្រាំក្នុង កំពុងប្រឈម មុខនឹងផ្លូវច្បាប់បុរសធាត់ឥតមេត្តា ជិះសត្វលា រហូតដល់គ្រាំក្នុង កំពុងប្រឈម មុខនឹងផ្លូវច្បាប់

តំបន់ Lucena ប្រទេសអេស្ប៉ាញ

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត