ដឹងអត់ថា ហេតុអ្វីត្រូវ ទទួលទាន បន្លែផ្លែឈើ?

សុខភាព៖ បន្លែផ្លែឈើផ្តល់ នូវសារធាតុសំខាន់ ដែលជួយឲ្យ រាងកាយមាន សុខភាពល្អ។ ប្រសិនបើអ្នកមិនសូវ ចូលចិត្តបន្លែ នោះ អ្នកគួរទទួលទានផ្លែឈើ ឲ្យបានច្រើន ព្រោះថាការទទួលទានផ្លែឈើ ក៏អាចផ្តល់នូវសារធាតុ ចិញ្ចឹមដែលរាងកាយត្រូវការផងដែរ។ ទាំងបន្លែនិងផ្លែឈើ សុទ្ធតែមានសមាសធាតុ សំខាន់ព្រមទាំងមាន គុណប្រយោជន៍យ៉ាងសំបូរបែប។

អ្នកអាចទទួលបានវីតាមីន C ពីផ្លែឈើប្រភេទផ្លែប៊ែរី ក៏ដូចជាពីបន្លែផ្កា ខាត់ណាប្រូខូលី ជាតិប៉ូតាស្យូម ពីផ្លែចេក និងមើមឆៃថាវក្រហម។

សារធាតុ Phytonutrients ដែលគាំទ្រដល់រសជាតិ និងពណ៌របស់បន្លែ និងផ្លែឈើ និងជាប្រភព យ៉ាងសំបូរបែបសម្រាប់វីតាមីន និងសារធាតុរ៉ែ។ ឧទាហរណ៍ ប៊ែរី និងផ្កាខាត់ណា អាចមានរូបរាងស្រដៀងគ្នា ព្រមទាំងផ្ដល់នូវវីតាមីន C ដូចគ្នា ប៉ុន្តែសារធាតុ Phytonutrients របស់ពួកវាអាចមិនមាន អ្វីខុសគ្នាច្រើនពេកទេ។ ផ្លែប៊ែរី មានពណ៌ក្រហមលាយស្វាយ ដែលហៅថា anthocyanins (ធាតុពណ៌ក្រហម) ហើយសារធាតុនេះ មានច្រើននៅក្នុងផ្លែឈើជាងក្នុងបន្លែ។

ផ្ទុយទៅវិញ សមាសធាតុ isothiocyanates (សារធាតុក្លិន) ត្រូវបានគេរកឃើញ នៅក្នុងផ្កាខាត់ណា ប្រូខូលី ស្ពៃក្តោប និងផ្កាស្ពៃ ដែលសារធាតុនេះ អ្នកអាចរកបានតែ ក្នុងបន្លែតែប៉ុណ្ណោះ។

មានមនុស្សតិចណាស់ ដែលចូលចិត្តបន្លែ ជាងផ្លែឈើ។ ប្រសិនបើអ្នក មិនចូលចិត្តទទួលទាន ផ្លែឈើទុំ អ្នកអាចសាកល្បង ទទួលទានបែបក្លាសេ ឲ្យត្រជាក់ ឬបែបក្រឡុក។ សម្រាប់បន្លែ អ្នកអាចទទួលទាន ឆៅ ស្ងោរ ស៊ុប ឬឆា៕

ប្រភព៖ សប្បាយ

ដឹងអត់ថា ហេតុអ្វីត្រូវ ទទួលទាន បន្លែផ្លែឈើ?