ងូតទឹកក្តៅ ជាមួយគ្នា អាចជំរុញដល់ ផ្លូវភេទបាន យ៉ាងឡូយ!!!

ងូតទឹកក្តៅ ជាមួយគ្នា អាចជំរុញដល់ ផ្លូវភេទបាន យ៉ាងឡូយ!!!

ការគិតអំពី រឿងលឺគ្រែក្រោយពីនឿយហត់ ពេញមួយថ្ងៃមកគឺជារឿង ដែលពិបាកមួយ។ ប៉ុន្តែមានរឿងច្រើនណាស់ ដែលអ្នកអាចធ្វើបានដើម្បី បង្កើនប្រសិទ្ធភាព ជីវិតស្នេហារបស់អ្នកឡើងវិញបាន។

ខាងក្រោមនេះ គឺជារឿងមួយដែលវា នឹងប្រាកដថាជីវិតលើគ្រែអ្នក ពិតជាមានប្រសិទ្ធភាពមែន នោះគឺការងូតទឹកក្តៅជាមួយគ្នា។ បើសិនជាអ្នកងូត ទឹកចេញពីក្បាលរ៉ូមីណេ វាអាចនឹងក្លាយ ទៅជាសេចក្តីសុខដ៏ល្អ ពិតមួយបូករួម នឹងទឹកក្តៅដែលចាំរួចជាស្រេច ព្រមទាំងភ្លើងនៃពន្លឺទៀន ដើម្បីបង្កើតអារម្មណ៍។ ប៉ុន្តែបើសិនជាអ្នក មិនងូតទឹកចេញពីក្បាលរ៉ូមីណេទេ កុំបាច់បារម្ភអី។ ការងូតទឹកផ្កាឈូកក៏ដូចគ្នាដែរ។

ចូរចាំថា អ្នកបានដាក់អំបិលតិចតួច និងសន្លឹកផ្កាកូលាបខ្លះចូលទៅក្នុងទឹកសម្រាប់ងូតនោះ ហើយដើម្បីបង្កើនអារម្មណ៍។

ចូរប្រើអំបិលដុសឱ្យគ្នាទៅវិញទៅមកព្រោះវាអាចដើរតួនាទីជាការបរបោសអង្អែលមុនពេលរួមភេទបាន។

ចូរត្រដុសនៅលើខ្នង ភ្លៅ កញ្ចឹងក និងអាចលួចខាំបបូរមាត់ ឬស្លឹកត្រចៀកគ្នាផងម្តងម្កាលផង។

ចូរដុសក្អែលឱ្យគ្នាទៅវិញទៅមក និងថ្នាក់ថ្នមគ្នាក្នុងពេលកំពុងងូតទឹកនោះដែរទៅ។

ការដែលដាសអារម្មណ៍ឱ្យគ្នាដោយប្រើទឹកក្តៅបែបនេះអាចនឹងធ្វើឱ្យ អ្នកឈានទៅរកសកម្មភាពចំបងនៃការរួមភេទបាន។ អ្នកអាចប្រើកៅអី សម្រាប់អង្គុយងូតទឹកបានដែរ។

វាដូចជាគ្មានអ្វីគ្រោះថ្នាក់ឡើយបើសិនជាអ្នកមានបំណងចង់ ធ្វើសកម្មភាពទាំងអស់ក្នុងបន្ទប់ទឹកតែម្តងនោះ ប៉ុន្តែកុំធ្វើអីល្អជាង។ ចូរប្រើបន្ទប់ទឹក សម្រាប់ការដាស់អារម្មណ៍ទៅបានហើយ។ ពេលមកដល់លើគ្រែវិញ ចាំចាប់ផ្តើមសកម្មភាពដូចជា ថើម និងការថ្នាក់ថ្នមផ្សេងៗ។ បន្ទាប់ពីអ្នក ទាំងពីរយល់ដឹងអំពីការដុតភ្លើងតណ្ហាហើយនោះ វានឹងជួយឱ្យអ្នកឈានទៅរកសកម្មភាពបន្ទាប់ដោយខ្លួនឯងតែម្តង៕

 

ប្រពភព៖ www.health.com.kh