គន្លឹះខ្លីៗទាំង ២០ ដើម្បីធ្វើឲ្យ ស្នេហាអ្នក ស្ថិតស្ថេរគង់វង់

គន្លឹះខ្លីៗទាំង ២០ ដើម្បីធ្វើឲ្យ ស្នេហាអ្នក ស្ថិតស្ថេរគង់វង់

ស្នេហាស្ថិតស្ថេរយូរអង្វែង គឺជាអ្វីដែលអ្នកជ្រើសរើស និងកំណត់បាន តាមរយៈការថែរក្សា និងបង្កើនទំនាក់ទំនងរបស់អ្នក។

ខាងក្រោមនេះ គឺជាគន្លឹះសាមញ្ញៗ ហើយងាយៗមួយចំនួន ដែលអ្នកគួរធ្វើ ដើម្បីសេចក្តីស្នេហា និងទំនាក់ទំនងរបស់អ្នក ៖

1.    ដើរលេង និងស្វែងរកកន្លែងថ្មីៗជាមួយគ្នា
2.    អត់ឱនឲ្យគ្នាភ្លាមៗ
3.    បំភ្លេច និងកុំរក្សាកំហុសក្នុងចិត្ត
4.    ទាក់ទង និងស្តាប់ឲ្យបានច្រើន
5.    ស្វែងរកគោលដៅ និងមហិច្ឆិតាជាមួយគ្នា
6.    កំណត់គោលដៅអនាគត
7.    រៀននិយាយថា “អរគុណ” ចំពោះមនុស្សនៅជុំវិញខ្លួន និងដៃគូរបស់អ្នកឲ្យបានញឹកញាប់
8.    អបអរសារទរ និងផ្តល់តម្លៃឲ្យខ្លួនឯងទាំងពីរ
9.    គ្រប់គ្រងការខាតបង់ ឬចំណុចខ្វះខាតជាមួយគ្នា
10.    គោរពគ្នាទៅវិញទៅមក
11.    ធ្វើឲ្យដៃគូអ្នកភ្ញាក់ផ្អើល នឹងរឿងដែលអ្នកជោគជ័យ
12.    រៀនសូត្របន្ថែមជាមួយគ្នា
13.    គោរព និងគាំទ្រគំនិតដៃគូរបស់អ្នក
14.    គោរពពេលវេលា ដែលអ្នកត្រូវចំណាយជាមួយគ្នា
15.    សរសើរដល់ការខិតខំប្រឹងប្រែងរបស់ដៃគូអ្នក
16.    ចម្អិនម្ហូបអាហារដែលគេចូលចិត្ត
17.    កុំស្ទាក់ស្ទើរក្នុងការបញ្ចេញមតិរបស់អ្នក
18.    គិតថាគេ ជាមនុស្សល្អបំផុតសម្រាប់អ្នក ហើយមិនត្រូវមើលអ្នកផ្សេងឡើយ
19.    ធ្វើជាទ័ពជំនួយ ពេលដែលគេត្រូវការ
20.    ធ្វើចិត្តឲ្យទូលាយ និងចែករំលែកគ្រប់រឿងរ៉ាវជាមួយគ្នា៕

 

ប្រពភព៖ www.health.com.kh