៧ចំណុច ដែលបញ្ជាក់ថា អ្នកទាំងពីរ នឹងនៅជាមួយគ្នា ជារៀងរហូត

៧ចំណុច ដែលបញ្ជាក់ថា អ្នកទាំងពីរ នឹងនៅជាមួយគ្នា ជារៀងរហូត

បន្ទាប់ពីទំនាក់ទំនងរបស់អ្នក និងដៃគូរបានចាប់ផ្តើមក្នុងពេលដ៏សមគួរមួយ នោះអ្នកអាចនឹងកំណត់បានថា តើអ្នកទាំងពីរពិតជាសាកសមនឹងរស់នៅជាមួយគ្នារហូតឬយ៉ាងណា? ជាធម្មតា តម្រុយទាំងនេះអាច នឹងត្រូវបានដឹងបន្ទាប់ពីអ្នកដឹងខ្លួនឯងថា អ្នកហាក់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេ ហើយអ្នកមិនងាយនឹងមានចិត្តដូចនេះចំពោះអ្នកផ្សេងទៀតឡើយ ។ ជាមួយនឹងចំណុចទាំង៧ខាងក្រោមនេះ អាចនឹងបង្ហាញថាអ្នកទាំងពីរ អាចក្លាយជាដៃគូជីវិតនឹងគ្នាជារៀងរហូតបាន ៖

១. អ្នកតែងតែគេងឱបគ្នា
តើអ្នកទាំងពីរតែងតែគេងឱបគ្នាពីក្រោយ ឬនៅលើស្មារបស់គេតើមែនទេ? ប្រសិនបើកម្រិតនៃភាពជិតស្និទ្ធនេះកើតមានញឹកញាប់ នោះក៏ឆ្លុះបញ្ចាំងដែរថា ក្តីស្រលាញ់របស់អ្នកទាំងពីរតែងតែមានជានិច្ច ចំពោះគ្នា។

២. អ្នកតែងតែបង្ហាញនូវការដឹងគុណចំពោះគ្នា
ការនិយាយពាក្យថា អរគុណចំពោះមនុស្សជាទីស្រលាញ់ ពេលខ្លះអាចគិតថាវាគ្រាន់តែជាពាក្យសាមញ្ញ និងមិនចាំបាច់និយាយច្រើនពេកនោះទេ តែតាមពិតចំណុចនេះគឺបានបញ្ជាក់ថា អ្នកពិតជារីករាយ នឹងទទួលស្គាល់នូវទឹកចិត្ត និងអរគុណរាល់ទង្វើទាំងឡាយរបស់ដៃគូរ ចំពោះខ្លួន។

៣. អ្នកនិយាយដូចគ្នា
អ្នកមានការយល់ឃើញដូចគ្នា និងស្ទើរតែនិយាយដូចគ្នាក្នុងពេលតែមួយ  និងយល់ចិត្តគ្នាទៅវិញទៅមកបានយ៉ាងល្អ ។

៤.អ្នកមានទំនាក់ទំនងនៅលើគ្រែដ៏អស្ចារ្យ
មូលហេតុផ្សេងទៀត ដែលអាចធ្វើអោយទំនាក់ទំនងអ្នក នៅតែជិតស្និទ្ធបន្តនោះ គឺការភាពជិតស្និទ្ធនៃរាងកាយរបស់អ្នកទាំងពីរ។

៥.អ្នកតែងតែចេញក្រៅជុំគ្នាជាមួយនឹងមិត្តភក្តិដៃគូរដទៃៗទៀត
សញ្ញាដែលបញ្ជាក់ប្រាប់ពីទំនាក់ទំនងមួយដែលល្អនោះគឺ  ការចំណាយពេលជាមួយនឹងមិត្តរបស់អ្នក ដែលពួកគេមានជីវិតគ្រួសារហើយដូចអ្នកដែរ។ ហើយនេះក៏បានឆ្លុះបញ្ចាំងពីភាពជិតសិ្នទ្ធនិងការអោយតម្លៃរបស់អ្នក ចំពោះដៃគូរនៅក្នុងសង្គម។

៦. អ្នកទាំងពីរចូលចិត្តចំណាយពេលនៅជាមួយគ្នាតែពីរនាក់
ជារៀងរាល់សប្តាហ៍ អ្នកតែងតែរីករាយនឹងការចំណាយពេលផ្ទាល់ខ្លួនតែពីរនាក់ ក្នុងការធ្វើអ្វីរួមគ្នា មិនចាំបាច់ទាល់តែ អ្នកទាំងពីរត្រូវទៅដើរលេងនៅខាងក្រៅផ្ទះនោះទេ ។

៧. អារម្មណ៍នៃការរំភើបនៅតែមានចំពោះអ្នកទាំងពីរ
ទោះបីជាអ្នកបានឆ្លងកាត់រយៈពេលនៃការនៅជាមួយគ្នាយូរ បន្តិចហើយក្តី  ក៏អ្នកនៅតែមានអារម្មណ៍រំភើបនឹងរីករាយ ចំពោះរាល់ទង្វើរបស់ដៃគូរចំពោះខ្លួន មិនថារាល់ការថើប ឬឱប គឺប្រៀបដូចជាអារម្មណ៍ដំបូងដែលអ្នកទើបនឹងចាប់ផ្តើមដដែរ ៕

ប្រពភព៖ www.health.com.kh