មនុស្ស​ស្រី​ខ្សោយ​ផ្លូវភេទ គួរ​ទទួល​ទាន​អាហា​រទាំង ៥ នេះ

មនុស្ស​ស្រី​ខ្សោយ​ផ្លូវភេទ គួរ​ទទួល​ទាន​អាហា​រទាំង ៥ នេះ

​សព្វថ្ងៃ បញ្ហា​រឿង​លើ​គ្រែ បាន​កើនឡើង​គួរឲ្យកត់សម្គាល់ ជាពិសេស គឺ​ការបាត់បង់​ចំណង់​ផ្លូវភេទ​តែម្តង ដែល​វា​ងាយ​នឹង​ធ្វើឲ្យ​ជីវិត​គ្រួសា​រអ្នក ឆាប់​រង្គោះរង្គើរ ឬ​បាក់បែក​បាន​យ៉ាង​ងាយ​។​

​ខណៈពេល​ដែល​មនុស្ស​ស្រី បដិសេធ​មិន​ព្រម​រួមភេទ ឬ​ព្រមទាំង​មិន​ចង់ ច្បាស់​ណាស់ ភាគី​ខាង​បុរស ក៏​នឹង​អស់​អារម្មណ៍​ជាមួយ​អ្នក​ដែរ ហើយ​ជួនកាល គេ​នឹង​ខឹង ហើយ​ទៅ​រក​សេវា​ខាង​ក្រៅ​ក៏មាន​។ ទាំងប្រុស និង​ទាំងស្រី សុទ្ធ​តែ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ដូច​គ្នា​។​

​មនុស្ស​មួយចំនួន បង្ខំចិត្ត​ប្រើប្រាស់​ថ្នាំសម្រើប ដើម្បី​បំពេញ​ចិត្ត​ដៃគូ ដោយ​មិន​គិត​អំពី​ផលវិបាក​ជាច្រើន ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំ​ថ្នាំ​ទាំង​នោះ​ឡើយ​។​
​ថ្ងៃនេះ អ្នក​ពិត​ជា​សំណាង​ហើយ ពីព្រោះ យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក អំពី​ចំណីអាហា​រទាំង ៥ ប្រភេទ ដែល​អាច​ដាស់​អារម្មណ៍​មនុស្ស​ស្រី ឲ្យ​ពុះ​កញ្ជោ​ល​លើ​រឿង​លើ​គ្រែ​វិញ​បាន ហើយ​មិន​ប៉ះពាល់​សុខភាព​ទៀតផង​។​

​ស្ពៃ​ស្ពីណា​ច​
​ស្ពៃ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​រំភើ​ប​រីករាយ និង​បង្កើន​ចរន្តឈាមរ​ត់​ទៅកាន់​ប្រដាប់​ភេទស្ត្រី ដែល​វា​ដូច​ទៅ​នឹង​ប្រសិទ្ធភាព នៃ​ថ្នាំសម្រើប​ដែរ​។ ស្ពៃ​ស្ពីណា​ច ជួយ​ឲ្យ​អ្នក​ឆាប់​ដល់​ចំណុច​កំពូល ហើយ​ស្រៀបស្រើប​ជាមួយ​ដៃគូរ​បស់​អ្នក​។​

​ស្រា​ក្រហម​
​ស្រាក្រហម​មួយ​ពែ​ង អាច​បង្កើន​កាមតណ្ហា​របស់​អ្នក​បាន​។ ទោះបីជា​យ៉ាងណា អ្នក​មិន​គួរ​ផឹក​វា​ច្រើនពេក​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ខូចសុខភាព និង​រឹតតែ​បាត់បង់​ចំណង់​ទៅ​វិញ​នោះ​ទេ​។​

​សាច់​ក្រហម និង​ថ្លើម​សត្វ​
​ពេលខ្លះ ចំណង់​ផ្លួវភេទ​ចុះខ្សោយ អាច​បណ្តាលមកពី​កង្វះ​ជាតិ​ដែក ដូច្នេះ ការ​ទទួលទាន​ថ្លើម​សត្វ សាច់​ក្រហម​ស្រស់ និង​បន្លែ​ពណ៌​បៃតង ដែល​សំបូរ​ជាតិ​ដែក ពិតជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​។​

​ខ្លាញ់​ត្រី​
​ខ្លាញ់​ត្រី ដូចជា ពពួក​ត្រី​សាល​ម៉ុង ត្រី​សា​ឌី​ន និង​ត្រីធូ​ណា សំបូរ​អូ​មេហ្កា​បី ដែល​ជា​សារធាតុ​បង្កើន dopamine នៅ​ក្នុង​ខួរក្បាល​។ វា​ជួយ​សម្រួល​សរសៃវិញាណ បង្កើន​ចរន្តឈាម​រត់ និង​លើកកម្ពស់​ចំណង់​លើ​គ្រែ​។​

​សូកូឡា​
​អ្នកខ្សោយ​ផ្លូវភេទ គួរតែ​ឧស្សាហ៍​សូកូឡា​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។