ផឹកទឹក​នេះ ១ ពែង​រាល់ថ្ងៃ បញ្ហា​សុខភាព​អ្នក នឹង​បាត់​អស់​ជា​មិនខានឡើយ​! តើ​ទឹក​អ្វី​ទៅ​?

ផឹកទឹក​នេះ ១ ពែង​រាល់ថ្ងៃ បញ្ហា​សុខភាព​អ្នក នឹង​បាត់​អស់​ជា​មិនខានឡើយ​! តើ​ទឹក​អ្វី​ទៅ​?

ទឹក​ប៉ោម និង​ទឹកឃ្មុំ ដែល​លាយ​បញ្ចូល​គ្នា ជា​ប្រភេទ​ភេសជ្ជៈ ដែល​មាន​សារៈប្រយោជន៍​បំផុត សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​យើង​។​
​អស់​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​មកហើយ ទឹកឃ្មុំ ត្រូវបាន​គេ​យកមក​ប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​។ ទឹកឃ្មុំ មាន​ផ្ទុក​សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង​ប្រឆាំង​ការ​រលាក​។ ទឹក​ផ្លែ​ប៉ោ​ម ត្រូវបាន​គេ​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​បំបាត់​ការឈឺចាប់​សន្លាក់​។​

​ខាងលើនេះ គឺជា​ផលប្រយោជន៍ នៃ​ការទទួល​វា​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ ប្រសិនបើ​អ្នក ញ៉ាំ​វា​ព្រម​គ្នា​វិញ ប្រសិទ្ធភាព​នឹង​កើនឡើង​ទ្វេដង​។​

​ដូច្នេះ អ្នក​អាច​លាយ​គ្នា​រវាង ទឹក​ផ្លែ​ប៉ោម​ត្រាំ​មួយ​ស្លាបព្រា​បាយ ឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹក​សុទ្ធ ហើយ​ញ៉ាំ​វា​រៀងរាល់​ព្រឹក ពេល​ពោះ​ទរ​ទេ មុន​បាយ ពី ២០ ទៅ ៣០ នាទី​។​

​អ្នកជំនាញ​និយាយថា ការ​ទទួលទាន​នេះ​ជាប្រចាំ អាច​បំបាត់​ការឈឺចាប់​បាន​ច្រើន​ប្រភេទ​។ ទឹក​នេះ​ក៏​អាច​ព្យាបាល​ការ​រលាក ការ​ក្រហាយ​ចុងដង្ហើម (​ក្រពះ​) ការឆ្លង​មេរោគ និង​ជំងឺ​ក្រពះ​។​ល​។​

​បន្ថែម​ពីលើ​នេះ វា​អាច​ជួយ​បង្កើន​ថាមពល​រាងកាយ គ្រប់គ្រង​សម្ពាធ​ឈាម និង​ការពារ​ជំងឺ​ស្បែក​ទៀតផង​។ ទឹក​ផ្លែ​ប៉ោម​លាយ​ទឹកឃ្មុំ អាច​បំបាត់​ខ្យល់​ដកដង្ហើម​មាន​ក្លិន​អាក្រក់ និង​ទប់ស្កាត់​ការឡើង​ទម្ងន់​។​

​យ៉ាងណាមិញ អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​នេះ ច្រើនជាង ១ ពែង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ពីព្រោះ វា​អាច​ប៉ះពាល់​ដល់​កំហាន់​ឆ្អឹង និង​កាត់បន្ថយ​កម្រិត​ប៉ូ​តា​ស្យូម​ក្នុង​រាងកាយ​។ ក្រៅពីនេះ អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង មិន​គួរ​ទទួល​ទឹក​នេះ​នោះ​ទេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។