រថយន្តបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ របួសធ្ងន់​ស្រាល​៣​នាក់​

បន្ទាយមានជ័យ: ​មនុស្សម្នា​ក់បាន​រងរ​បួស​ធ្ងន់ និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់ចរាចរ​បង្កឡើង ដោយ​រថយន្តបុក​គោយន្ត​ដឹកស្រូវ​​ពីក្រោយ​ពេញទំហឹង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​៨ខែមករា​ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ​ភូមិ​គោក​ទម្លាប់​ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ។​ចំណែក​អ្នកបើកបរ​រថយន្ត បង្កក៏​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ដែរ​។

​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត ម៉ាក​LuxesRx300 ដោយជនជាតិ​កូរ៉េ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​គោយន្ត​ដឹកស្រូវ​ពីក្រោយ​ពេញទំហឹង​បណ្តាល ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣នាក់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​បានមក​ដល់ ហើយ​បាន​វាស់វែង និង​យក​វត្ថុតាងពាក់​ព័ន្ធ​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​​គ្នា​តាមច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​៕

រថយន្តបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ របួសធ្ងន់​ស្រាល​៣​នាក់​