លោកស្រី ត្សៃ អាចនឹងក្លាយជា ប្រធានាធិបតីថ្មី របស់កោះ តៃវ៉ាន់

តៃប៉ិ៖ យុទ្ធនាការឃោសនា មុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីនៃកោះតៃវ៉ាន់ ក្នុងឆ្នាំ ២០១៦ នេះ បានឈាន ចូលដល់សប្តាហ៍ចុងក្រោយហើយ មុននឹងការបោះឆ្នោតសកល ធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ខាងមុខនេះ។ នេះបើតាមការផ្សាយ របស់សារព័ត៌មានសិង្ហបុរី នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ ២០១៦។

លោកស្រី ត្សៃ អ៊ីងវិន មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានឈរឈ្មោះ ដណ្តើមតំណែងប្រធានាធិបតី ដោយលោកស្រី បានអះអាងក្នុងយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោត នៅថ្ងៃសៅរ៍ នេះថា “វាជាការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការឃោសនា ប្រកបដោយលក្ខណៈឈានមុខ។”

គួរបញ្ជាក់ថា លោកស្រី ត្សៃ វ័យ ៥៩ បានចាកចេញពីទីក្រុងតៃប៉ិ ឆ្ពោះទៅធ្វើការ ឃោសនា រកសំឡេងឆ្នោត នៅឯតំបន់ មួយស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ ដែលទីនោះ លោកស្រី ក៏បានចូលរួមបួងសួងជាមួយក្រុមអ្នកគាំទ្រ ដើម្បីសុំជ័យជម្នះ ក្នុងវត្តអារាមផងដែរ៕

លោកស្រី ត្សៃ អាចនឹងក្លាយជា ប្រធានាធិបតីថ្មី របស់កោះ តៃវ៉ាន់