បាក់​កំពូល​ត្រៃ​ដំបូល​ព្រះវិហា​វត្ត​ព្រះ​បារមី​វ​ង្ក​ត់បុ​រី

​រាជធានី​ភ្នំពេញ​៖​ កំពូល​ត្រៃ​ដំបូល​ព្រះវិហារ​វត្ត​ព្រះ​បារមី​វ​ង្ក​ត់បុ​រី បាន​បាក់​ធ្លាក់ សង្កត់​លើ​គ្រឿងចក្រ​មួយគ្រឿង ខណៈពេលដែលគ្រឿងចក្រ​កាយ​ដី ដើម្បី​ចាក់គ្រឹះ​ចាក់​ពង្រីក​ព្រះវិហារ​ ។​ ហេតុការណ៍​នេះ​បង្កអោយមាន ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ២ ​និង ​៣០​ នាទី​ រសៀល​ថ្ងៃទី​៧​ ខែមករា ក្នុង​បរិវេណ​វត្ត ដែល​ស្ថិតនៅក្នុង​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ទោះបីជា​យ៉ាងណា​នេះ​ចាត់ទុកជា​សំណាង​ពុំ​បណ្តាលអោយ​ព្រះសង្ឃ​ និង​ គ្រហស្ថ រងគ្រោះថ្នាក់​ឡើយ​ ។​

បាក់​កំពូល​ត្រៃ​ដំបូល​ព្រះវិហា​វត្ត​ព្រះ​បារមី​វ​ង្ក​ត់បុ​រី

តាម​ព័ត៌មាន​អោយដឹងថា រយះពេល​ប្រមាណ​ជាង​ ១០​ ថ្ងៃ​ មកហើយ​ព្រះចៅអធិការ​វត្ត​បាន​ហៅ​ជាង ដើម្បី​ជួសជុល​ពង្រីក​ព្រះវិហារ ។​ នៅ​មុនពេល​កើតហេតុ​ជាង​ក៍បាន​យក​គ្រឿងចក្រ មក​កាយ ដី​ដើម្បី​ចាក់គ្រឹះ​ពង្រីក​ព្រះវិហារ​អោយ​ធំ​ទូលាយ ស្រាប់តែ​បាក់​កំពូល​ត្រៃ​ដំបូល​ព្រះវិហារ​ផ្នែក​ខាងកើត​ធ្លាក់​មក​ទាំង​ផ្ទាំង សង្កត់​លើ​គ្រឿងចក្រ​តែម្តង​ ។​ តាម​ក្រុម​ជាង​បានអោយដឹងថា នៅពេលដែល​បាក់​នោះ អ្នកបើកបរ​គ្រឿងចក្រ​ក៍បាន​លោត រត់គេច​ផុតពី​គ្រោះថ្នាក់​ ។​ ចំណែក​ព្រះសង្ឃ និងក្រុម​ជាង​ផ្សេងទៀត​ក៍បាន​រត់គេច​ផុត​ពី​គ្រោះថ្នាក់​ដែរ​ ៕ (ប្រភព TV5)

បាក់​កំពូល​ត្រៃ​ដំបូល​ព្រះវិហា​វត្ត​ព្រះ​បារមី​វ​ង្ក​ត់បុ​រី