ការផ្ទេរកម្មសិទ្ធិ​យានយន្ត មិនចាំបាច់​មានការ​បញ្ជា​ក់​ពី​ម្ចាស់​ដើម​នោះឡើយ​


​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​រប​ស់​ពលរដ្ឋ ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី ដែល​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​បញ្ជាក់​ពី​ភាព​កាន់កាប់​យានយន្ត​ស្របច្បាប់​ពី​ម្ចាស់​ដើម​នោះ នៅថ្ងៃនេះ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ មិនចាំបាច់​បញ្ជាក់​ភាពស្របច្បាប់​ពី​ម្ចាស់​ដើម​នោះទេ​។

​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត នៅ​ថ្ងៃទី​០៩ មករា ឆ្នាំ​២០១៦​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន សម្តេច ស ខេង ជា​ប្រធាន បានចេញ​សេចក្តីជូនដំណឹង ស​ម្រ​ច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិន​តម្រូវ​ឲ្យ​ម្ចាស់​យាន្ត​បញ្ជាក់​ពី​ម្ចាស់​ដើម​នោះទេ​។ លើសពីនេះ ដើម្បី​ឲ្យ​យានយន្ត​មាន​ភាពស្របច្បាប់ រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​ម្ចាស់​យានយន្ត ត្រូវ​បង់ពន្ធ និង​ធ្វើ​ស្លាក​លេខ សម្រាប់​ម្ចាស់​យានយន្ត​ណា​ដែល​មិនទាន់​ទៅ​បង់ពន្ធ និង​ធ្វើ​ស្លាក​លេខ​៕
ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​