យុវជន ដែល​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ ខេត្តកំពង់ធំ​

ភ្នំពេញ: យុវជន​ម្នាក់ ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក គំរាម​សម្លាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ត្រូវបាន​តុលាការខេត្ត​កំពង់ធំ ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ ខេត្តកំពង់ធំ​ហើយ នៅ​ថ្ងៃទី​៩​មករា​នេះ​។ យុវជន​នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៦​មករា ហើយ​ត្រូវបាន​បញ្ជូន​មកកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨​មករា​។ ក្រោយមក ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ​សាលាដំបូង​ខេត្តកំពង់ធំ​វិញ​។​

​ការសម្រេច​បង្វិល​សំណុំរឿង និង​បញ្ជូន​យុវជន​នោះ ទៅកាន់​តុលាការខេត្ត​កំពង់ធំ​វិញ ដោយសារ​ថា   ករណី​នោះ បានកើត​ឡើង នៅ​ខេត្តកំពង់ធំ​។ យុវជន​នោះ មានឈ្មោះ ម៉ាន់ សំ​អ៊ា​ន់ អាយុ ២៥​ឆ្នាំ ដែល​ត្រូវបាន​ប៉ូលិស ចាប់ខ្លួន នៅ​ឃុំ​កោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ យុវជន​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ "​ប្រមាថ និង​គំរាម​សម្លាប់​" តាម​មាត្រា ៥០២ និង​មាត្រា​២៣៣ នៃ​ច្បាប់ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់ តាម​មាត្រា ៥០២ និង​មាត្រា ២៣៣ នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​ពី​ការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦​ខែ ដល់ ២​ឆ្នាំ​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ យុវជន​ម្នាក់ នៅ​ខេត្តសៀមរាប ក៏ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ហើយ​តុលាការ បាន​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ ក្រោយពី​យុវជន​នោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក គំរាម​សម្លាប់​សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ក្នុងពេល​ដំណាលគ្នា​នោះ ក៏មាន​យុវជន​ម្នាក់ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​គំរាម​សម្លាប់​លោក សុខ ទូច ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែន​របស់​រាជបណ្ឌិត​សភា​កម្ពុជា ហើយ​យុវជន​នោះ ក៏​ត្រូវបាន​ចាប់ឃុំខ្លួន​ផងដែរ​។​

​ក៏ប៉ុន្តែ​អំឡុងពេល​ការបោះឆ្នោតជាតិ កាលពី​ឆ្នាំ​២០១៣ លោក ផែង វណ្ណៈ ដែលជា​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​សរសេរ និង​ដាក់​រូប​កាំភ្លើង គំរាម​បាញ់សម្លាប់​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​លោក​ផែង​វណ្ណៈ ដែលជា​ប៉ូលិស​ក្រសួង​មហាផ្ទៃ មិន​ត្រូវបាន​ចាប់ខ្លួន នាំមក​កាត់ទោស​ឡើយ​។ មូលហេតុ ត្រូវបាន​ប៉ូលិស​អះអាងថា ហ្វេ​ស​ប៊ុ​ក​របស់លោក​ផែង​វណ្ណៈ មាន​គេ​លួច​ចូល​សរសេរ​សារ​គំរាម​សម្លាប់​លោក​កឹម​សុខា​។ សំណុំរឿង​ក្តី​នោះ ស្ថិតនៅ​ក្រៅច្បាប់ រហូតដល់​សព្វថ្ងៃ​៕​