រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​ស្លាប់​និង​របួស​៥​នាក់​

បាត់ដំបង: កម្មករ​ម្នាក់​ស្លាប់ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល ដោយ​រថយន្ត​ដឹក​ម៉ាស៊ីនច្រូតស្រូវ​១​គ្រឿង​បាន​ក្រឡាប់​៣​ត្រឡប់​ខណៈ​មាន​ភ្លៀង​យប់​មិញ ផ្លូវ​រអិល​បណ្តាល​ឲ្យ សង្កត់​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល់​។​

រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​ស្លាប់​និង​របួស​៥​នាក់​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក ថ្ងៃទី​៩ខែមករា ឆ្នាំ​២០១៦​ក្នុង​ស្ថិតក្នុង​ក្រុមទី​១០​ភូមិ​ព្រៃ​ចែក​​ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​ស្លាប់​និង​របួស​៥​នាក់​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ វន វេត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិជ្រាល ឃុំ​ល្វា​ស្រុក​ពួក ខេត្តសៀមរាប​។ អ្នករងរបួស​មានឈ្មោះ សួស ឡុ​ញ ភេទប្រុស​អាយុ​១៨​ឆ្នាំ ។​ឈ្មោះ សម័យ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​ឈ្មោះ សាន ភេទប្រុស អាយុ​៥៧​ឆ្នាំ ៤​នាក់​នេះ រស់នៅ សៀមរាប​ជាមួយគ្នា​និង​ឈ្មោះ លី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​«​ជា​ម្ចាស់​រថយន្ត​»​។​

រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​ស្លាប់​និង​របួស​៥​នាក់​

​មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​១​គ្រឿង ដឹក​ម៉ាស៊ីន​ច្រូតស្រូវ មាន​មនុស្ស​៥នាក់​ជិះ​ជាមួយ​ចេញ ពី​ស្រុក​មង្គល​បូរី មក​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ស៊ីឈ្នួល​ច្រូត​ឲ្យគេ ពេល​មក​ផ្លូវលំ​ចុះ​ពី​ជាតិ ដល់​ផ្លូវដី​បត់​កែង​បាន​រអិល ខណៈ​យប់មិញ មាន​ភ្លៀងផង បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង ៣​ត្រឡប់​ហើយ​សង្កត់​​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​

រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ក្រឡាប់​ស្លាប់​និង​របួស​៥​នាក់​

​ក្រោយពី​បានកើត​ហេតុ​ហើយ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ចុះមក​កន្លែងកើតហេតុនិង​ស្ទូច​រថយន្ត​យកទៅ រក្សាទុក នៅ​អធិការ​ស្រុក​ដើម្បី​ដោះស្រាយតាម​​ច្បាប់​។ ចំណែក​ជនរងគ្រោះ​បាន​ស្លាប់​សមត្ថកិច្ច ជួយ​ដឹក​យកទៅប្រគល់​ឲ្យ​សាច់ញាតិ នៅឯ​ខេត្តសៀមរាប ធ្វើបុណ្យ​តាម​ប្រពៃណី​៕​