ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឈៀក នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តក្រចេះ​

ភ្នំពេញ: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា នឹង​បង្កើត​ទីកន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឬ​ហៅថា ឈៀក ចំនួន​ពីរ​កន្លែង​ទៀត គឺ​មួយ នៅ​ខេត្តកំពង់ស្ពឺ និង​មួយកន្លែង​ទៀត នៅ​ខេត្តក្រចេះ​។ ការបង្កើត​កន្លែង​ឈៀករថយន្ត ពីរ​កន្លែង​ទៀត​នោះ នឹង​នាំ​ឲ្យ​កន្លែង​ឈៀក​ឡាន ឡើងដល់ ៨ កន្លែង ព្រោះថា សព្វថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ មាន ២ កន្លែង នៅ​ខេត្ត​ព្រះសីហនុ ១ បាត់ដំបង ១ សៀមរាប ១ និង​ខេត្តកំពង់ចាម មាន ១​កន្លែង​។​

​ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ព្រាប ច័ន្ទ​វិបុល បាន​ឲ្យ​ដឹងថា ទីកន្លែង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឈៀក ពីរ​កន្លែង​ទៀត គឺ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នឹង​បើក​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​។ រីឯ​នៅ​ខេត្តក្រចេះ នឹង​បើក​ឲ្យ​ដំណើរការ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ខែមេសា​។​

​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីជូនដំណឹង ដោយ​ប្រកាសថា ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ នគរបាល​ចរាចរណ៍ នឹងធ្វើ​ការផាកពិន័យ​លើ​រថយន្ត​គ្រប់​ប្រភេទ នៅតាម​ផ្លូវថ្នល់ ប្រសិនបើ​មិនមាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​អស់​សុពលភាព​។​

​សូម​រម្លឹកថា នៅ​កន្លែង​ឈៀករថយន្ត នៅក្រោយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ខាងជើង​ជាប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាមផ្លូវ ៥៩៨ ឬ​ផ្លូវ​ផ្ទះ​លោក​ជា​សុផារ៉ា ក្នុង​រាជធានី​ភ្នំពេញ គឺមាន​ការកកស្ទះ​យ៉ាងខ្លាំង​។ ឡាន​ជាប់​បន្ត​គ្នា​ដល់​មុខ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រាប់រយ​ម៉ែត្រ​។​

​ការកកស្ទះ​នោះ ដោយសារតែ​ឡាន​ត្រូវ​ទៅ​ឈៀក​ផង ឡាន​ថ្មី ត្រូវ​ទៅធ្វើ​ស្លាក​លេខ​ផង និង​ឡាន​ដែល​ត្រូវ​ទៅ​កាត់ឈ្មោះ​ផង​។ កន្លែង​ឈៀក និង​កន្លែង​ធ្វើ​ស្លាក​លេខ គឺ​នៅជាប់​គ្នា ដែល​នាំ​ឲ្យ​កកស្ទះ​រាប់​ម៉ោង​។ អ្នកខ្លះ ត្រូវ​ចំណាយពេល​១​ថ្ងៃ ទើប​អាចយ​កឡាន ចូលទៅ​ឈៀក ឬក៏​ទៅធ្វើ​ស្លាក និង​ទៅ​កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​បាន​៕​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឈៀក នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តក្រចេះ​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឈៀក នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តក្រចេះ​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឈៀក នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តក្រចេះ​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឈៀក នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តក្រចេះ​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឈៀក នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តក្រចេះ​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឈៀក នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តក្រចេះ​
កកស្ទះរាប់ម៉ោង រៀងរាល់ថ្ងៃ នៅកន្លែងឈៀករថយន្ត និងកន្លែងធ្វើស្លាកលេខ នៅជាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមផ្លូវ៥៩៨