​តៅ មីង​ស៊ឺ កំពុង​ជួប​ភ្លើង​ស្នេហា​ចតុកោណ​

​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញថា​ជីវិត​ស្នេហា​របស់​តួឯក​ប្រុស​ក្នុង​រឿង  «​ស្នេហា​បួន​ដួង​» លោក  ជឺ​រី យ៉ាន ( Jerry Yan ) ដែល​ទស្សនិកជន​និយម​ហៅថា តៅ មីង​ស៊ឺ កំពុង​តែមាន​ភាពច្របូកច្របល់​គួ​ឲ្យ​កត់ សម្គាល់ ជាក់ស្តែង​ដូចជា​កាលពី ពេល​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បានលើកឡើង​ថា លោក តៅ មីង​ស៊ឺ កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​តារា​សម្តែង និង ម៉ូ​ដែល​តៃវ៉ាន់ នាង សៀន​ណា ចាង ( Seanna Chang ) ប៉ុន្តែ​ទន្ទឹមគ្នា​នោះដែរ​លោក ជឺ​រី យ៉ាន ផ្ទាល់​បែរជា​និយាយថា​លោក​ចង់​ផ្សះ   ផ្សា​ជាមួយ​តារា​សម្តែង និង ម៉ូ​ដែល លីន ជី​លីង (Lin Chi-ling) ដែលជា​អតីត​មិត្តស្រី​របស់លោក​សាជាថ្មី ។

​តៅ មីង​ស៊ឺ កំពុង​ជួប​ភ្លើង​ស្នេហា​ចតុកោណ​

​សម្រាប់​រយៈពេល​ថ្មីៗ​នេះ​ទៀតសោត ​មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ទំនាក់ទំនង​របស់​ប្រធាន​ក្រុម F4 ក្នុង «​រឿង​ស្នេហា​បួន​ដួង​» ខាងលើនេះ​ ជាមួយ​តារា​សម្តែង​ជើងចាស់​វ័យ ៣៩ ឆ្នាំ នាង រូ​ប៊ី លីន (Ruby Lin) ដែល​ទស្សនិកជន​ស្គាល់​ថា​ជា​នាង ជឺ វៃ ដោយសារ​មាន​មហា​មួយចំនួន​បានឃើញ​ពួកគេ​ទាំងពីរ​ឡើងទៅ​លើ​ខុន​ដូ​តែមួយ​ជាមួយគ្នា​ដោយ​ខុន​ដូ​មួយ​នោះ​ជា​កម្មសិទ្ធិ​របស់​នាង ជឺ វៃ ។

​តៅ មីង​ស៊ឺ កំពុង​ជួប​ភ្លើង​ស្នេហា​ចតុកោណ​

បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​អំពី​រឿងនេះ តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ​របស់​តៃវ៉ាន់ នាង រូ​ប៊ី លីន បាន​បដិសេធ​មិន​ទទួលស្គាល់​ព័ត៌មាន​នេះ​ដោយ​នាង​ចេញមុខ​បកស្រាយ​ថា «​រវាង​នាង និង លោក ជឺ​រី យ៉ាន មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយគ្នា​ឡើយ ហើយ​កាលដែល​លោក ជី​រី យ៉ាន ឡើងទៅ​ខុន​ដូ​ជាមួយ​នាង​នោះ​ គឺ​ដោយ សារតែ ជី​រី យ៉ាន ទៅសួរសុខទុក្ខ​មិត្ត​ជិតស្និទ្ធ​របស់គេ​គឺ​លោក វី​ច ជូ   (​ គួ​ចាយ ឡឺ​យ​ ) ដែល​រស់នៅក្នុង​អាគារ apartment តែមួយ​ជាមួយ​នាង​ដែរ ( ​រស់ នៅ​បន្ទប់​ក្បែរ​គ្នា ​)»​ ។ ជាមួយគ្នានេះ នៅក្នុង​យប់​ថ្ងៃ​ដែល​លោក តៅ មីង​ស៊ឺ ស្រវឹង​ ឡើង​ឡាន​ជាមួយ ជឺ វៃ នោះ  ​មាន​មហា​ជាច្រើន​បាន​ស្តាប់ឮ​លោក​និយាយថា «​ម្តាយ​របស់ខ្ញុំ​មាន​វ័យ​កាន់តែ​ចាស់​ទៅៗ​ហើយ ដូច​ច្នេះ​ខ្ញុំ​ចង់​រៀបការ​ឲ្យ​បាន​ឆាប់ៗ ដើម្បី​បង្កើត​ចៅ​ឲ្យ​គាត់​» ។​

​តៅ មីង​ស៊ឺ កំពុង​ជួប​ភ្លើង​ស្នេហា​ចតុកោណ​

​គួរ​បញ្ជាក់ដែរថា តារា​សម្តែង និង ចម្រៀង​ប្រុស​ដ៏​ល្បី​វ័យ ៣៩ ឆ្នាំ លោក ជឺ​រី យ៉ាន ឬ តៅ មីង​ស៊ឺ បាន​បែកបាក់​ស្នេហា​ជាមួយ​មិត្តស្រី ដែលជា​តារា​សម្តែង​តៃវ៉ាន់​វ័យ ៤១ ឆ្នាំ នាង លីន ជី​លីង បាន​រយៈពេល​ប្រមាណ​ជា​ពីរ បី​ខែរួច មកហើយ ។ ​នៅក្នុង​រយៈពេល​នេះដែរ ​ប្រធាន​ក្រុម F4 រូបនេះ​កំពុងតែ​ជួប​នូវ​រឿង​ស្នេហា​ចម្រូងចម្រាស​ជាច្រើន ដោយមាន​ព័ត៌មាន​ខ្លះ​និយាយថា​លោក​មាន​ស្នេហា​លួចលាក់​ជាមួយ​តារា​សម្តែង និង ម៉ូ​ដែល​តៃវ៉ាន់​នាង សៀន​ណា ចាង ។

​តៅ មីង​ស៊ឺ កំពុង​ជួប​ភ្លើង​ស្នេហា​ចតុកោណ​

កាលពីពេល​ថ្មីៗ​នេះ​គេ​ឃើញ​លោក​ឡើង​រថយន្ត​ទៅ​ស្នាក់​នៅក្នុង​ខុន​ដូរ​បស់​តារា​សម្តែង រូ​ប៊ី លីន ថែម​ទៀតផង ប៉ុន្តែ​នៅក្នុងពេល​តែមួយ​នេះ​លោក ជឺ​រី យ៉ាន បែ​រជា​និយាយថា លោក​ចង់​ត្រូវ​គ្នា​ជាមួយ​សង្សារ​ចាស់​នាង លីន ជី​លីង វិញ ៕                       ( ​ប្រភព ឡូ​លី​ប៉ប ​)   កុសល​

​តៅ មីង​ស៊ឺ កំពុង​ជួប​ភ្លើង​ស្នេហា​ចតុកោណ​

0B5gqN3FWIxPzTEtLcGU3WjF1Tzg" />