ស្តេច​អាភៀននៅ​ម៉ិចស៊ិក​អាច​នឹង​ត្រូវធ្វើ​​បច្ចាប័ន​ទៅ​អាមេរិក

៦​ខែ​ក្រោយពី​បាន​លួច​រត់​ចេញ​ពី​គុកដែល​មាន​ការ​ការពារ​យ៉ាង​តឹង​រ៉ឹង​បំផុត​​រួច តាម​រូង​​​ក្រោមដី​ ស្តេច​អាភៀន​និង​មេឧក្រិដ្ឋជន Joaquin​ El Chapo Guzman ត្រូវ​ប៉ូលិស​ម៉ិចស៊ិក​ចាប់ខ្លួន​វិញ នៅ​ថ្ងៃ​សុក្រ​ទី ៨​មករា​ម្សិលមិញ។ គឺ​ប្រធានាធិបតី​ម៉ិចស៊ិក​ផ្ទាល់​តែ​ម្តង​ជាអ្នក​ប្រកាស​អំពី​ជោគជ័យ​នៃ​ប្រតិបត្តិការ​ចាប់​ខ្លួន​ អែល ហ្សាប៉ូ ដែល​​ទំនងជា​​មិនអាច​នៅ​ក្នុង​ពន្ធនាគារបាន​យូរ​ទៀត​ទេ។ ​​ម៉ិចស៊ិក​​ អាច​នឹង​ធ្វើ​បច្ចាប័ន​ទៅ​ឱ្យ​អាមេរិក ដើម្បី​បានស្រលះ​ដៃ​ស្រលះ​ជើង។