អភិបាលក្រុង​ព្រះសីហនុ នឹង​ចុះ​ចេញពី​តំណែង បើ​មិនអាច​លុបបំបាត់​ហ្គេម​បាញ់​ត្រី ដែល​ដុះ​ស្លែ​បាន​

ខេត្តព្រះសីហនុ: លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បានប្រកាសថា នឹង​ចុះ​ចេញពី​តំណែង​អភិបាលក្រុង​ព្រះសីហនុ បើសិនជា​លោក​មិនអាច​លុបបំបាត់​ហ្គេម​បាញ់​ត្រី ដែល​ដុះ​ស្លែ​បាន នៅក្នុង​ទឹកដី​ក្រុងព្រះសីហនុ​។ ការប្រកាស និង​ប្តេជ្ញាចិត្ត​របស់​អភិបាលក្រុង​ព្រះសីហនុ ត្រូវបាន​ប្រជាពលរដ្ឋ នៅ​ក្រុងព្រះសីហនុ គាំទ្រ​។​

លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ដើម្បី​បញ្ចប់​កង្វល់​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ផលប្រយោជន៍​សង្គមជាតិ​ទាំងមូល ក្នុងនាម រដ្ឋបាល​ក្រុងព្រះសីហនុ ខ្ញុំ​សូម​សន្យា​ជាមួយ​អាណាព្យាបាល និង​ប្រជាពលរដ្ឋ​ដែល​រស់ នៅ​ក្រុងព្រះសីហនុ ទាំងអស់ សប្តាហ៍​ក្រោយ​យ៉ាងយូរ ខ្ញុំ​នឹងមាន​វិធាន​ការបិទ​ទីតាំង​ហ្គេម​បាញ់ ត្រី​ដែល​ដុះ​ស្លែ​យូរ​ឆ្នាំ​ទូទាំង​ក្រុងព្រះសីហនុ​ទាំងអស់ បើ​ធ្វើ​មិនបាន​ខ្ញុំ​នឹង​ចុះ​ចេញពី​តំណែង​”៕​

អភិបាលក្រុង​ព្រះសីហនុ នឹង​ចុះ​ចេញពី​តំណែង បើ​មិនអាច​លុបបំបាត់​ហ្គេម​បាញ់​ត្រី ដែល​ដុះ​ស្លែ​បាន​

អភិបាលក្រុង​ព្រះសីហនុ នឹង​ចុះ​ចេញពី​តំណែង បើ​មិនអាច​លុបបំបាត់​ហ្គេម​បាញ់​ត្រី ដែល​ដុះ​ស្លែ​បាន​